កីឡា

Maguire បន្តកុងត្រាតម្លៃ២០លានផោន ជាមួយនឹងក្លឹបលប់ចោល ព័ត៌មាន ទៅបិសាចក្រហម

បរទេស : ក្លឹប Leicester City របស់អង់គ្លេស បានបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ទីបំផុត ខ្សែការពារ Harry Maguire របស់ជម្រើសជាតិអង់គ្លេស បានសម្រេចចិត្តបន្តកុងត្រាថ្មី នៅទីនេះ ដោយមានតម្លៃ ជាទឹកប្រាក់រហូតទៅដល់២០លានផោន។

កីឡាករវ័យ២៥ឆ្នាំ ដែលបានផ្លាស់ទៅលេងជាមួយនឹង Leicester ពីក្លឹប Hull City កាលពីជាងមួយឆ្នាំ មុនបានយល់ព្រមបន្តការស្នាក់ នៅរបស់គាត់រហូតដល់ចុងខែមិថុនាឆ្នាំ២០២៣ ដែលវាបានក្លាយទៅ ជាព័ត៌មាន ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា គេនឹងផ្លាស់ទៅលេងMan United។

ព័ត៌មាននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី Maguire បានបង្ហាញខ្លួនជាលើកទី១៣ របស់គេសម្រាប់ ប្រទេសអង់គ្លេសប៉ុន្តែដោយទទួលរងបរាជ័យ ទៅលើក្រុមអេស្បាញក្នុងលទ្ធផល២ទល់នឹង១នៅ ឯកីឡដ្ឋានWembley។

ប្រែសម្រួល : ស៊ុនលី

Facebook Comments

To Top