អន្តរជាតិ

ICC ផ្គើននឹងការ គំរាមដាក់ ទណ្ឌកម្ម របស់អាមេរិក លើការស៊ើបអង្កេត នៅអាហ្វហ្គានី ស្ថាន

បរទេស៖ នៅមុននេះលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនសហការ ជាមួយផ្តល់ជំនួយ ឬចូលរួមនៅតុលាការ ព្រហ្មទណ្ឌ អន្ដរជាតិ ឡើយ ហើយគំរាមដាក់ទណ្ឌកម្ម ទៅលើមន្រ្តីតុលាការ ICC ទៀតផង ប្រសិនបើ សាលាក្តីស៊ើបអង្កេត ករណីសង្ស័យឧក្រិដ្ឋកម្មសង្រ្គាម ទៅលើបុគ្គលិកយោធា អាមេរិកនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារអង្គការ ICC បាន ប្រកាសថា ខ្លួនជា “ស្ថាប័នយុត្តិធម៌ឯករាជ្យ និងមិនលំអៀង” ដែលបម្រើជា “ឧបករណ៍ ដើម្បី ធានាគណនេយ្យភាព ចំពោះឧក្រិដ្ឋកម្ម ដែលធ្វើឱ្យមានសតិអារម្មណ៍ ដល់ស្មារតីមនុស្សធម៌” ។

យោងទៅតាមតុលាការ ICC បានឲ្យដឹងទៀតថា “យុត្តាធិការរបស់ខ្លួន គឺស្ថិតនៅក្រោមយុត្តា ធិការបឋមនៃរដ្ឋ ដើម្បីស៊ើបអង្កេត និងកាត់ទោសការចោទប្រកាន់ពីឧក្រិដ្ឋកម្មទាំងនោះ និងនាំយកយុត្តិធម៌ទៅកាន់ សហគមន៍ដែលរងផលប៉ះពាល់។ វាកើតឡើងតែនៅពេល ដែលរដ្ឋពាក់ព័ន្ធនឹងការព្រួយបារម្ភនោះបានបរាជ័យ ក្នុងការធ្វើបែបនេះ  ដែល ICC នឹងអនុវត្តយុត្តាធិការ។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់តុលាការបានធ្វើឡើង បន្ទាប់ពីការគំរាមកំហែង កាលពីថ្ងៃចន្ទដោយទីប្រឹក្សាសន្តិសុខជាតិលោក John Bolton ក្នុងការដាក់ទណ្ឌកម្ម លើតុលាការ ICC ប្រសិនបើ ICC បន្តផែនការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្រ្គាម ដែលគេ សង្ស័យនៅក្នុងអាហ្វហ្គានីស្ថាន ដែលបានអនុវត្តដោយសមាជិក នៃកងកម្លាំងប្រដាប់អាវុធ អាមេរិក និងស៊ីអាយអេសរវាងឆ្នាំ ២០០៣ និង ២០០៤ ៕

ប្រែសម្រួលៈ ណៃ តុលា

 

 

Facebook Comments

To Top