ព័ត៌មានជាតិ

ACE Open Day ស្វែងយល់ ពីកម្មវិធី សិក្សាភាសាអង់គ្លេស

ដើម្បីឲ្យសិស្សនិស្សិត និងអាណាព្យាបាល មានឱកាសបន្ថែម ក្នុងការស្វែងយល់ឲ្យកាន់ តែច្បាស់ពីកម្មវិធី សិក្សាភាសាអង់គ្លេស និងអត្ថប្រយោជន៏ផ្សេងៗ មុនសម្រេចចិត្ត ចុះឈ្មោះ ចូលសិក្សា មជ្ឈមណ្ឌលអូស្រ្តាលី សំរាប់ការបណ្ដុះបណ្ដាល (សាលា អេស៊ីអ៊ី) នឹងរៀបចំកម្ម វិធី ACE Open Day ដែលមានរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃសុក្រទី១៤ ដល់ ថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំង៥ របស់សាលាអេស៊ីអ៊ី នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

សិស្ស និស្សិត និងអាណាព្យាបាល អាចទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្ត វាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បង ឬប្រឹក្សាយោបល់ជាមួយ គ្រូជំនាញពី របៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏ មាន ឱកាស ទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូល រួមកម្មវិធីសប្បាយៗដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលអូស្រ្តាលី សំរាប់ការបណ្ដុះបណ្ដាល ជាសាលា ឈានមុខគេ ក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ក្នុងតំបន់អាស៊ីអាគ្នេយ៏ ដែលបំពាក់ដោយសម្ភារៈ សិក្សា និងកម្មវិធីសិក្សាទំនើបៗ។

សាលាអេស៊ីអ៊ី ផ្ដល់ជូនការបណ្ដុះបណ្ដាល ភាសាអង់គ្លេស គ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ (General English Program) ភាសាអង់គ្លេស សម្រាប់ការសិក្សានៅបរទេស សម្រាប់      និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ (Diploma Program) និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស៕

Facebook Comments

To Top