ភ្នំពេញ ៖ ដើម្បីសុខភាព និងបរិស្ថានល្អ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ ដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាល រងខណ្ឌមានជ័យ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មលក់មាន់ របស់ឈ្មោះ ប្រាក់ ស្រីមុំ ដែលមានទីតាំងស្ថិតនៅ ផ្លូវ បេតុង ភូមិចំរើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កផល ប៉ះពាល់ដល់អ្នករស់នៅជិតខាង ។
ក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានធ្វើការណែនាំ ម្ចាស់អាជីវកម្មលក់មាន់ ដូចខាងក្រោម:
- ត្រូវរៀបចំបែបបទសុំច្បាប់អនុញ្ញាត (បន្តច្បាប់)
- ត្រូវរៀបចំសំអាត ទីតាំងជាប្រចាំ មានការបាញ់ទឹកសំអាត
- ត្រូវរៀបចំទុកដាក់ កាកសំណល់ រឹង និង រាវ ឲ្យបានត្រឹមត្រូវ
- ត្រូវរៀបចំកាកសំណល់រាវ មុនបង្ហូរបញ្ចូលទៅក្នុងបឹង
- ត្រូវបាចកំបោរ ឬ IM កន្លែងស្តុកមាន់ដើម្បីកាត់បន្ថយក្លិន
- នឹងត្រូវរៀបចំធ្វើកិច្ចសន្យាបរិស្ថាន ជាមួយការិយាល័យបរិស្ថាន ៕
ដោយ៖ប៉ិច នរៈ







Facebook Comments
