X

​លោក អភិបាល ខេត្តកំពង់ចាម សាទរ នៃសិក្ខាសាលា ស្តីពីកិច្ចពិភាក្សា អន្តរជំនឿ និងការអភិវឌ្ឍន ប្រកបដោយចិរភាព

កំពង់ចាម៖  លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានថ្លែងគាំទ្រ និងសាទរ ក្នុងពេល ប្រកាសបើកអង្គសិក្ខាសាលា ស្តីពី កិច្ចពិភាក្សាអន្តរជំនឿ និងការអភិវឌ្ឍនប្រកបដោយចិរភាព ដែលសិក្ខាសាលានេះ ធ្វើរយៈពេលមួយថ្ងៃ ចាប់ផ្តើមនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅ សណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដែលមានសាសនិក សិក្ខាកាម ចូលរួមចំនួន១៥០ អង្គ. នាក់។

លោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានឲ្យដឹងថា នៅលើ ពិភពលោក ដែលយើងកំពុងអាស្រ័យជាមួយនេះ នៅផ្នែកមួយចំនួនកំពុងមានសន្តិភាព តែក៏មានផ្នែកមួយចំនួនទៀត កំពុងប្រឈម និងបញ្ហាជាច្រើន ដែលកើតឡើង ដោយសារ ជំនឿខុសៗគ្នានេះ រហូតដល់បង្កជាសង្គ្រាម ក៏មានដែរ ដែលទាំងអស់នេះ ក៏ដោយសារតែ ពុំមានការគ្រប់គ្រង ពុំមានការគោរពគ្នា ពុំមានការយោគយល់គ្នាទៅវិញទៅមកនោះឯង ។ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្ត​កំពង់ចាម  បើទោះជាប្រជាពលរដ្ឋមានជំនឿខុសៗគ្នា ទៅលើសាសនាចំនួន៤ គឺព្រះពុទ្ធ​សាសនា .ឥស្លាមសាសនា .គ្រឹស្ថសាសនា .ព្រះពុទ្ធសាសនាមហាយាន ក៏ដោយ ក៏យើងពុំ​មានជម្លោះដែលកើតឡើងដោយសារជុំនឿផ្សេងៗគ្នានោះទេ។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា ការបើកសិក្ខាសាលានេះ គឺក្នុងគោល​បំណង ពង្រឹងនូវសុខដុមរមនា នៃអន្តរជំនឿប្រកបដោយ ចិរភាព ហើយសិក្ខាសាលានេះ លោក សូម គាំទ្រ ទាំងស្រុង នូវការអនុវត្តសកម្មភាពនាពេលនេះ​ដែលបញ្ជាក់ពីការចូលរួម​ទាំង​អស់គ្នា ពីគ្រប់ភាគី ដើម្បីថែរក្សាសន្តិភាព ក្នុងការចូលរួម អភិវឌ្ឍនប្រទេសជាតិរបស់ យើង ។លោក អភិបាលខេត្ត ក៏បានលើកឡើងដែរថា ក្នុងខេត្តកំពង់ចាម ពេលបច្ចប្បន្ន ដែល មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងគ្រោះដោយសារទឹកជំនន់ ហើយជាមួយគ្នានេះ ខាងសហគមនសាសនា ក៏បានធ្វើជាអំណោយរបស់សប្បុរសជន ផ្តល់ជូន លោក អភិបាល ខេត្តចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយមិនបានប្រកាន់ ការមាន ជំនឿខុសៗគ្នានោះទេ ។

លោក អភិបាលខេត្ត ក៏បានសំណូមពរ ទៅលើសិក្ខាកាមទាំងអស់ ដែលចូលរួមធ្វើកិច្ចពិភាក្សា ក្នុងប្រធានបទដូចខាងលើ សូមយកវេទិការនេះ បន្តរក្សាអោយបាននូវ វប្បធម៌សាមគ្គីភាព រវាងគ្នា និងគ្នា បើទោះបីយើងមានជំនឿ សាសនាខុសៗគ្នា ក៏ដោយ ពិសេសបំផុត គឺសុំអោយ ថែរក្សា នូវពាក្យមួយឃ្លា គឺមហាគ្រួសារខ្មែរតែមួយ ដាក់នៅក្នុងប្រអប់បេះដូងយើងទាំងអស់គ្នា ហើយពក្យមហាគ្រួសារខ្មែរតែមួយ គឺអាចជួយយើងអោយធ្វើការជុំគ្នា និយាយគ្នា យោគយល់​គ្នា គោរពគ្នា ទៅវិញទៅមក ដោយគ្រួសារ របស់យើងមិនខានឡើយ ៕

Facebook Comments