ព័ត៌មានជាតិ

​ខឹងចៅសង្កាត់ មិនបញ្ជាក់លិខិតស្នាក់នៅ ឲ្យយកដុំថ្មគប់ កញ្ចក់ រោងយាម ត្រូវចាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ បន្ទាប់ពីវាយបំផ្លាញ ប៉ុស្តិ៍យាម របស់តម្រូតបទបញ្ជា ការពារក្រុងបណ្ដាល អោយបែកកញ្ចក់ បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ អ្នកដំណើរ ចាមរោមមើលពេញដងផ្លូវ កាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ យាមតម្រូតបញ្ជាការពារ តាមផ្លូវព្រះនរោត្ដម កែងផ្លូវ៤៦២ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យុវជនដែលត្រូវចាប់ខ្លួននេះ បើតាមការសារភាពបញ្ជាក់ថា ដោយសារខឹងលោកចៅ សង្កាត់ទន្លេបាសាក់ មិនបញ្ជាក់លិខិតស្នាក់នៅអោយ ដើម្បីយកលិខិតបញ្ជាក់នេះ ទៅកន្លែងធ្វើការ ។

យុវជននេះ ឈ្មោះ ស្រី សានីរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ១៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាកប៉ុស្តិ៍បានបន្តថា បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនជាបណ្ដោះអាសន្ន សិននៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំចាត់ការបន្តតាមនីតិវិធីច្បាប់ បញ្ជូនទៅមណ្ឌលឱកាសខ្ញុំ ដើម្បីអប់រំបន្សាបគ្រឿងញៀន ​៕

ដោយ៖ប៉ិច នរៈ

To Top