X

​ក្មេងប្រុស២នាក់ បត់ម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តបុកពី ក្រោយ​ស្លាប់ យ៉ាងអាណោចអាធ័ម​

​ភ្នំពេញ ៖ រថយន្តក្រុមហ៊ុន HITACHI ​បានបុកម៉ូតូ​ក្មេងប្រុស២នាក់ បណ្តាល ឲ្យសា្លប់នៅនិងកន្លែង នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ លើកំណាត់ផ្លូវជាតិលេខ​៦ ​នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចស្រុកកំពង់ស្វាយបាន​ឲ្យដឹងថា ​រថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV.7563 បើកស្រ​បទិសដៅ​គ្នាជាមួយម៉ូតូ ពីកើតទៅលិច ខណៈនោះ​ម៉ូតូ​បានបត់ឆ្វេង ក៏ត្រូវរថយន្តបុកពីក្រោយតែម្តង​ បណ្តាលឲ្យស្លាប់​ទាំង២នាក់តែម្តង ។

សមត្ថកិច្ចបន្តថា ម្ចាស់រថយន្ដ ឈ្មោះ ផន ថេប ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបាងកក សង្កាត់បាងកក ក្រុងថេប ប្រទេសថៃ បានបើក បើកបរផ្លូវត្រង់ទិសដៅ ពីកើតទៅលិច អ្នករួមដំណើរជាមួយចំនួន២នាក់ ឈ្មោះ ឆាន ណាកាន ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិ សង្កាត់ ជាមួយអ្នកបើកបររថយន្ត និងឈ្មោះ ម៉ុន ឈន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិធ្នុង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបរ និងអ្នករួមដំណើរទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ព្រឿង វិសាល

Facebook Comments