X

​កម្លាំង​នគរបាល​ក្រុង​ច្បារមន ​ធ្វើ​ការ​បង្រ្កាប មុខ​សញ្ញា​ជួញ​ ដូរ​គ្រឿង​ញៀន​២នាក់​

​កំពង់ស្ពឺ៖ កំលាំង​នគរបាល​ក្រុង​ច្បារមន ដឹកនាំ​ដោ​យ​ លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការ​នគរ​បាល ​ក្រុង​ច្បារមន​ ធ្វើ​ការ​បង្រ្កាប​ទីតាំង​ផ្ទះ​មួយកន្លែង​ ជាមុខ​សញ្ញាប្រើ​ប្រាស់​គ្រឿងញៀន​ នៅវេលា​ម៉ោង​ ១០ និង ៣០​នាទី​នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវភូមិផ្សារ​សា​មគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ។ ​

ជាក់​ស្ដែង​ឃាត់បាន​មុខសញ្ញា​ឈ្មោះ សៅ សុខកែម ភេទប្រុស អាយុ​ ២៧ឆ្នាំ ទីលំនៅ​ភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង​ រកឃើញ​និងដកហូត​ម្សៅក្រាមពណ៌ស​ សង្ស័យជាគ្រឿង​ញៀន​ ១​ កញ្ចប់ ទូរ​ស័ព្ទ ០១​គ្រឿង ម៉ូតូ​ C100 ០១​គ្រឿង មុខសញ្ញា​បានឆ្លើយ​សារភាពថា​ខ្លួនបាន​ទិញពីផ្ទះ​ មួយកន្លែងនៅភូមិ​ ផ្សារសាមគ្គី ស.កណ្តោលដុំ ក.ច្បារមន បានសុំយោ​បល់ពីលោក​ឧត្តមសេនីយ៍ទោ សម សាមួ​ន ស្នង​ការ​នគ​រ បាលខេត្ត និងបាន​ការសម្រប​សម្រួលពី​លោក កែវ សុធា ព្រះរាជអាជ្ញាខេត្ត បានដំណើរការឆែកឆេរ​ផ្ទះនិងបាន​ឃាត់ខ្លួ​នជនសង្ស័យ​ ១​ នាក់ ឈ្មោះនួន ណា​រិន​ ភេទស្រី អាយុ​ ៣៦ឆ្នាំ​ ជាម្ចាស់​ផ្ទះ​ ភូមិផ្សារសាមគ្គី សង្កាត់​កណ្តោលដុំ ក្រុងច្បារមន មុខរបរ​ មិនពិត​ប្រាកដ។ រកឃើញ​និងដកហូតវត្ថុតាង​បានរួមមាន​ ៖១.ជញ្ជីងថ្លឹង​គ្រឿងញៀន​ ០១​ គ្រឿង​២.ថង់សម្រាប់​ច្រកគ្រឿងញៀន ៥ដុំ​ មិនរាប់ចំនួន ៣ . ទូរស័ព្ទដៃ​ ម៉ាកចំរុះ​ ០៤​ គ្រឿង ៤. ឧបករណ៍សម្រាប់​ប្រើប្រាស់​មួយចំនួន ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ វត្ថុតាង​រួម​មាន​ ថ្នាំមួយ​កញ្ចប់​ ទូរស័ព្ទ​ ០៥​គ្រឿង​ ម៉ូតូ​ ១គ្រឿង និងឧបករណ៍​ប្រើ​ប្រាស់​ មួយ​ចំនួន ។

​ជន​សង្ស័យ​រួមនិ​ងវត្ថុតាង​ នគរបាល​ក្រុង​បាន កសាង​សំណុំ​រឿងបញ្ជូន​ ទៅការិយាល័យ ជំនាញខេត្ដ​ ដើម្បី​ចាត់ការ​តាមនិតិវិធី ៕ដោយជ័យសំរ៉ុង

Facebook Comments