អន្តរជាតិ

៤២ប្រទេស​ គាំទ្រសេចក្ដីប្រកាស​ ប្រតិបត្ដិការរក្សាសន្ដិភាព របស់ពិភពលោក​

យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា​ បណ្តាប្រទេសចំនួន ៤២​ បានគាំទ្រសេចក្តីប្រកាស រក្សាសន្តិភាពរបស់យូអិន​ ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រមុខយូអិន​ ដើម្បីបន្តការគាំទ្រផ្នែកនយោបាយ​ សម្រាប់ប្រតិបត្តិការថែរក្សា សន្តិភាពរបស់ពិភពលោក ។

លោក​ Stephane Dujarric​ អ្នកនាំពាក្យយូអិន​ បានលើកឡើងថា “ប្រទេសចំនួន ៤២​ ដែលរួមបញ្ចូលទាំងកងកម្លាំងទ័ព​ និងកម្លាំងប៉ូលីសដ៏សំខាន់ ដល់សមាជិកក្រុមប្រឹក្សា សន្តិសុខរក្សាសន្តិភាព​ និងសន្ដិសុខយូអិន​ ឥឡូវនេះបានគាំទ្រសេចក្តីប្រកាស នៃការប្តេជ្ញាចិត្តរួមគ្នាលើ សន្តិភាពអង្គការសហប្រជាជាតិ” ។

អ្នកនាំពាក្យយូអិនរូបនេះ​ បានថ្លែងអំណរគុណដល់ រដ្ឋជាសមាជិកទាំងអស់​ ដែលបានគាំទ្រឯកសារនេះ​ ដោយកំណត់អត្តសញ្ញាណនីមួយៗ ៕

ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top