អន្តរជាតិ

ឧស្សាហកម្ម ទេសចរណ៍ OSAKAទទួលរងការវាយប្រហារដោយព្យុះទីហ្វុងទំាងស្រុង

OSAKA ៖ វិស័យទេសចរណ៍ OSAKA ត្រូវបានរងការវាយ ប្រហារយ៉ាងខ្លាំង នៅពេលព្យុះ ទីហ្វុងកាលពីសប្តាហ៍ មុនបានហែកឆ្លងកាត់ភាគខាងលិច ប្រទេសជប៉ុន ដែលបណ្តាលឲ្យបិទ ការហោះហើរ និងការកាត់បន្ថ យជើងហោះហើរនៅអាកាសយានដ្ឋាន អន្តរជាតិ កានសូ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេរ។

ព្យុះទីហ្វុងជេប៊ីបានបង្ក ឲ្យមានផ្លូវរត់មួយនៅ អាកាសយានដ្ឋានធំទី ៣ របស់ប្រទេសជប៉ុន ដែលត្រូវបានជន់លិច ដោយធ្វើឲ្យស្ថានីយមួយ ក្នុងចំណោមស្ថានីយទាំង២ របស់ខ្លួន មិនអាចដំណើរការបាន ខណៈ ស្ពានតែមួយគត់ដែលភ្ជាប់ព្រលាន យន្តហោះនៅលើកោះ​សិប្បនិម្មិត មួយនៅOSAKA​ទៅកាន់មហាសមុទ្រត្រូវបានខូចខាត​នៅពេលដែល​នាវាដឹក​ប្រេងបានបម្លែងចេញពីរណបចូលទៅក្នុងនោះ។

ទោះបីជាការហោះហើរ ទាំងក្នុងស្រុក និងអន្តរជាតិបានបន្តដោយផ្នែកក៏ដោយ ក៏មានតែជើងហោះហើរអន្តរជាតិចំនួន១០ ភាគរយប៉ុណ្ណោះដែលបាន ដំណើរការកាល​ពីថ្ងៃអង្គារ ក្នុងកិច្ចប្រឹងប្រែងសម្អាតកំពុងស្ថិតនៅក្នុងស្ថានីយលិចទឹក និងជណ្តើរយន្តមិន ដំណើរ ការ ហើយអគ្គិសនីត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួន៕

ដោយ៖លី ភីលីព

Facebook Comments

To Top