X

ឥណ្ឌា កាត់ទោសប្រហារជីវិតជនបំផ្ទុះគ្រាប់បែកភ្លោះ សម្លាប់មនុស្សអស់៤៤នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ថា កាលពីថ្ងៃចន្ទ តុលាការរបស់ប្រទេសឥណ្ឌា បានកាត់ទោសប្រហារជីវិត ដល់បុរស២នាក់ និងម្នាក់ទៀតជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿងនៃការបំផ្ទុះគ្រាប់បែកភ្លោះ នៅក្នុងឆ្នាំ២០០៧ នៅភាគខាងត្បូង ក្រុង Hyderabad ដែលបានប្រកាសថា មានអ្នកស្លាប់ចំនួន៤៤នាក់ និងបង្កឲ្យរងរបួស៦៨នាក់ ។

ហេតុដូច្នេះហើយ ប៉ូលិសបានធ្វើការ ចាប់ខ្លួន និងបានចោទប្រកាន់ទៅលើក្រុមបុរសៗចំនួន៥នាក់ ដែលមានអ្នកដើរតាមពួកគេចំនួន២នាក់ផងដែរ ដែលជាក្រុមឃាតករ និងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក ។ តុលាការបានឲ្យមនុស្ស២នាក់ផ្សេងទៀតរួចទោសផងដែរ ។

“តុលាការបានប្រកាសអំពីការ កាត់ទោសប្រហារជីវិត មួយសប្តាហ៍ ក្រោយពីបានកាត់ទោសទៅលើជនឈ្មោះ Mohammed Akbar Ismail Chowdhariនិង Aneeq Shafique Sayeed ដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៃការបំផ្ទុះគ្រាប់បែក និងបុរសម្នាក់ទៀត ឈ្មោះ Tariq Anjum ត្រូវបានកាត់ទោសឲ្យជាប់ ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃចន្ទ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments