នយោបាយ

អ្នកវិភាគនយោបាយ ៖ គ្មានការបោះឆ្នោតឡើងវិញ និងគ្មានអន្តរជាតិលូកដៃចូល កិច្ចការផ្ទៃក្នុងកម្ពុជា

ភ្នំពេញ ៖ អ្នកវិភាគនយោបាយមួយរូបនៅក្រៅប្រទេស បានអះអាងថា គ្មានការបោះ ឆ្នោតឡើងវិញ និងគ្មានអន្តរជាតិណាមួយ លូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេស កម្ពុជានោះទេ ។

ការអះអាងនេះ បន្ទាប់ពីឃើញបញ្ហាផ្ទៃក្នុង របស់អតីតបក្សប្រឆាំង បានកំពុងតែកើតមានជា បន្តបន្ទាប់ ហើយស្វះស្វែង ដើម្បីឲ្យអន្តរជាតិជួយ ដើម្បីឲ្យមានការបោះឆ្នោត ឡើងវិញ ហើយមានវត្តមានគណបក្សប្រឆំាំង។

លោក សុខ សុគន្ធ ហៅថា ជេម សុខ អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅសហរដ្ឋ អាមេរិក បានលើកឡើងថា គ្មានការបោះឆ្នោត និងគ្មានអន្តរជាតិណាមួយមកជួយកម្ពុជា ដែលជាកិច្ចការ ផ្ទៃក្នុងនោះទេ ។

លោក សុខ សុគន្ធ បានលើកឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ថា “គ្មានការបោះឆ្នោត ឡើង វិញទេ ហើយបើមានគឺមានកម្រិតតិចណាស់។ អ្វីដែលសម្តេច ហ៊ុន សែនចង់ធ្វើ គឺបន្តអាណត្តិទី៦ទៅមុខ ហើយរហូតមកដល់ពេលនេះ សម្តេច ហ៊ុន សែនមិនទាន់ទទួល បានសម្ពាធធ្ងរធ្ងន់ ដើរថយក្រោយដល់សូន្យនោះទេ”។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាល មិនទាន់ទទួលបានសម្ពាធ ពីអន្តរជាតិនោះទេ ទោះបីជាការ ដើរថយក្រោយពីបីជំហានក៏ដោយ ។  យ៉ាងណាក្តីអ្នកវិភាគរូបនេះ ក៏បានលើកឡើងថា សព្វថ្ងៃមានមនុស្សមួយចំនួនបានយល់ខុសតាមសំដីលោក សម រង្ស៊ី ដែលជាសំឡេងខ្យល់ ។

លោកបញ្ជាក់ថា “រង្ស៊ីបានធ្វើកំហុសមួយយ៉ាងធ្ងន់ គឺបំផ្លាញរចនាសម្ព័ន្ធ ដែលនៅសេសសល់ នៅបរទេស ដោយបង្កើតចលនាខ្យល់មួយ (ចលនាសង្គ្រោះជាតិ) ដោយមកជ្រកក្រោមផ្លាក សង្គ្រោះជាតិ”។

ជាមួយគ្នានោះដែរ លោក សុខ សុគន្ធ ក៏បានលើកឡើងថា ប្រសិនបើ សម រង្ស៊ី ធ្វើការជាមួយ រចនា សម្ព័ន្ធនៅក្រៅប្រទេសនោះ របបដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន និងត្រូវដួលរំលំ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ហើយ ៕

Facebook Comments

To Top