X

អ៊ីរ៉ង់ទាមទារអ៊ីរ៉ាក់ឲ្យប្រគល់ ពួកប្រឆាំងឃឺដ និងបិទមូលដ្ឋាននានា

បរទេស៖ប្រមុខកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ីរ៉ង់ តាមសេចក្តី រាយការណ៍ នៅថ្ងៃអង្គារនេះ បានទាមទារឲ្យអាជ្ញាធរក្នុង ប្រទេសអ៊ីរ៉ាក់ ប្រគល់ខ្លួនពួកបះបោរ ឃឺដ ដែលមានមូលដ្ឋានស្ថិតនៅអ៊ីរ៉ាក់ ព្រមទាំងឲ្យបិទមូលដ្ឋានឈរជើង របស់ពួកឃឺដទាំងនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងថា នាយឧត្តមសេនីយ៍ អ៊ីរ៉ង់ លោក Mohammad Baqeri បាននិយាយដូច្នេះថា “រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់ និងអាជ្ញាធរឃឺដ មិនគួរអនុញ្ញាតអនុញ្ញាត ឲ្យមានមូលដ្ឋាន បែបនេះ នៅក្នុងដែនដីរបស់ខ្លួនទេ ហើយគួរតែប្រគល់ភេរវករបះបោរ ទាំងនេះឲ្យដល់អ៊ីរ៉ង់ (តែ) ប្រសិនបើពួកគេមិនអាចប្រគល់ឲ្យទេ នោះពួកគេ (អ៊ីរ៉ាក់និងអាជ្ញាធរឃឺដ) គួរតែបណ្តេញពួកគេចេញ។ វាគឺជាសិទ្ធិរបស់អ៊ីរ៉ង់ ដើម្បីការពារខ្លួនឯង”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់នាយឧត្តម សេនីយ៍អ៊ីរ៉ង់រូបនេះ គឺធ្វើឡើងក្រោយ៣ថ្ងៃបន្ទាប់ពី មានរបាយការណ៍ថា កងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីល៧គ្រាប់ ទៅលើមូលដ្ឋានរបស់ ក្រុមប្រឆាំងប្រដាប់ អាវុធឃឺដអ៊ីរ៉ង់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ សម្លាប់មនុស្សតិចបំផុត ១១នាក់៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments