X

អាម៉េរិក កំពុងពិចារណា ដាក់ទណ្ឌកម្មលើចិន មួយតង់ទៀត

បរទេស៖ កាសែត New York Times បានផ្សាយកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែពិចារណា​ ដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំង នឹងប្រទេសចិន ចំពោះការរំលោភ បំពានសិទ្ធិមនុស្ស ដោយលើកឡើង ពីជំរុំឃុំឃាំងជនជាតិ ភាគតិចអ៊ុយ ហ្គ័រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹង ដោយយោងតាមប្រភព ដែលដកស្រង់ដោយកាសែត New York Times ថា គំនិតនៃការដាក់ ទណ្ឌកម្មនេះត្រូវបានគេពិភាក្សា នៅសេតវិមាន ដែលមានទាំងក្រសួងរតនាគារ និងក្រសួងការ បរទេស អស់រយៈពេលជាច្រើនខែមកហើយ។

កាសែតនេះបានផ្សាយទៀតថា ក្រៅពីការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចធម្មតាហើយ សហរដ្ឋអាមេរិក ក៏កំពុងពិចារណាលើដែនកំណត់លើបច្ចេកវិទ្យាឈ្លបយកការណ៍ ដែលបាន លក់ទៅឱ្យប្រទេសចិន ដែលក្រុងប៉េកាំងបានកំពុងប្រើប្រាស់ដើម្បីឃ្លាំមើល ជនជាតិភាគតិច អ៊ុយហ្គ័រ។

សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ បានផ្អែកលើរបាយការណ៍អង្គការ សហប្រជាជាតិ កាលពីខែមុន ដោយលើកឡើងពី«របាយការណ៍ដែលគួរឱ្យទុកចិត្ត» ដែលថាយ៉ាងហោច ណាស់ មានប្រជាជនអ៊ុយហ្គ័រចំនួន ១លាននាក់ ត្រូវបានគេឃុំឃាំងនៅក្នុងជំរុំឃុំឃាំង ដែលពួកគេទទួលរងការបង្ខំ ការធ្វើទារុណកម្ម និងទម្រង់ នៃការឃ្លាំមើលយ៉ាងខ្លាំង៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments