ម៉ូស្គូ៖ ទិន្នន័យប្តូរប្រាក់បានបង្ហាញថា ប្រាក់រូបល របស់ប្រទេសរុស្ស៊ីបានកើនលើស ៧០រូបល ក្នុងមួយដុល្លារ អាមេរិក នៅលើផ្សារហ៊ុនក្រុងម៉ូស្គូកាលពីថ្ងៃច ន្ទជាលើកដំបូង ចាប់តាំងពីខែមីនា ឆ្នាំ២០១៦ ដោយសារការភ័យខ្លាច នៃការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក។
យោងតាមទិន្នន័យនៅលើគេហទំព័រ របស់ផ្សារហ៊ុន Moscow Exchange បានឱ្យដឹងថាប្រាក់រូបល ត្រូវបានជួញដូរក្នុងតម្លៃ ៧០,៥១រូបល ក្នុងមួយដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែវាបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៧០,៣៦រូបល នៅទីក្រុងម៉ូស្គូ។
វគ្គជួញដូរមុនកាលពីថ្ងៃសុក្របាន បិទជាមួយនឹងប្រាក់រូបលរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ ៦៩,៩១រូបល ក្នុងមួយដុល្លារ នៅដើមខែមេសា បន្ទាប់ពីមានស្ថេរភាពជាច្រើនខែ ដោយសារតែការដាក់ទណ្ឌកម្មកាលពី លើកមុន៕ ដោយ ឈូក បូរ៉ា
Facebook Comments