អន្តរជាតិ

អត្រារូបិយប័ណ្ណរុស្ស៊ី​ ធ្លាក់ចុះ ដោយសារការ ដាក់ទណ្ឌកម្ម របស់មហាអំណាច អាមេរិក

ម៉ូស្គូ៖​ ទិន្នន័យប្តូរប្រាក់បានបង្ហាញថា​ ប្រាក់រូបល​ របស់ប្រទេសរុស្ស៊ីបានកើនលើស ៧០រូបល​ ក្នុងមួយដុល្លារ អាមេរិក​ នៅលើផ្សារហ៊ុនក្រុងម៉ូស្គូកាលពីថ្ងៃច ន្ទជាលើកដំបូង ចាប់តាំងពីខែមីនា​ ឆ្នាំ២០១៦​ ដោយសារការភ័យខ្លាច នៃការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក។

យោងតាមទិន្នន័យនៅលើគេហទំព័រ របស់ផ្សារហ៊ុន​ Moscow Exchange បានឱ្យដឹងថាប្រាក់រូបល​ ត្រូវបានជួញដូរក្នុងតម្លៃ ៧០,៥១រូបល​ ក្នុងមួយដុល្លារក្នុងមួយថ្ងៃ​ ប៉ុន្តែវាបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៧០,៣៦រូបល​ នៅទីក្រុងម៉ូស្គូ។

វគ្គជួញដូរមុនកាលពីថ្ងៃសុក្របាន បិទជាមួយនឹងប្រាក់រូបលរបស់ប្រទេសរុស្ស៊ី​ បានធ្លាក់ចុះ ៦៩,៩១រូបល​ ក្នុងមួយដុល្លារ​ នៅដើមខែមេសា​ បន្ទាប់ពីមានស្ថេរភាពជាច្រើនខែ​ ដោយសារតែការដាក់ទណ្ឌកម្មកាលពី លើកមុន៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top