X

អតីតអ្នកគាំទ្របក្សប្រឆាំងចង់ឲ្យ បក្សបណ្តេញ លោក យ៉ែម បុញ្ញឬទ្ធិ

ភ្នំពេញ៖ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ចង់ ឲ្យគណបក្សបណ្តេញ លោក យ៉ែម បុញ្ញឬទ្ធិ ចេញពីបក្សដោយសារធ្វើខុស និងបំផ្លាញបក្ស។

បើយោងតាមហ្វេសប៊ុកឈ្មោះថា ក្រុមគុកនិយម ដែលដាក់រូបភាពកូនស្រីទាំងពីររបស់លោក កឹម សុខា និងភរិយា ព្រមទាំងលោក កឹម សុខា បានសរសេរ បញ្ជាក់នៅមុននេះបន្តិច នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា “កំហុសលោក បុញ្ញឬទ្ធិ កើនជាលំដាប់។ ល្មមរកគោលការណ៍ដាក់វិន័យគាត់ ឬបណ្តេញគាត់ចេញពីបក្សទៅ។ មនោវិទ្យា នាងប្រយ័ត្នផុងខ្លួន”។

ប្រភពបញ្ជាក់ថា “ខ្ញុំតែងតែស្តាប់រាល់សន្ទរកថារបស់ពូ(យ៉ែម បុញ្ញឬទ្ធិ) ប៉ុន្តែមិននឹកស្មានថា ពូជាមនុស្សធ្វើឲ្យបក្យជួប ភាពអាម៉ាស់បែបនេះទេ”៕

 

Facebook Comments