X

អតីតបក្សប្រឆាំង ៖ EU នឹងប្រជុំអនុម័ត សេចក្តីព្រាង ស្តីពីបញ្ហាកម្ពុជា នៅថ្ងៃស្អែក

ភ្នំពេញ៖ បើតាមមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុប (EU) នឹងបើក កិច្ចប្រជុំអនុម័ត លើសេចក្តីព្រាង ស្តីពីបញ្ហានៅកម្ពុជា ដែលពាក់ព័ន្ធនឹងបក្ស ប្រឆាំងនៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ។

លោក លី សុវិទ្យា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងតាមបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ថា ញត្តិជាច្រើនទំព័រទាក់ទង និងបញ្ហានៅ កម្ពុជា ពិសេសនោះពាក់ព័ន្ធជាមួយ អតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបានសភាអឺរ៉ុប លើកយកមកពិភាក្សា នឹងអនុម័តនៅថ្ងៃទី១៣ កញ្ញា ។

លោកបន្តថា ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចនេះ មានដូចតទៅ ៖

ទី១- ទម្លាក់ចោលនូវការចោទ ប្រកាន់លោកប្រធាន កឹម សុខា ហើយអនុញ្ញាតឲ្យគាត់ មានសេរីភាព ទៅព្យាបាលជម្ងឺ ជួបអ្នកការទូតបរទេស សកម្មជនគណបក្សសង្គ្រោះជាតិ។

ទី២- ផ្តល់សិទ្ធិដល់ថ្នាក់ដឹកនាំ១១៨ មានសិទ្ធិធ្វើនយោបាយឲ្យ គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ប្រគល់សងតំណែងសមាជិកសភា ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំសង្កាត់ ។

ទី៣- ផ្តល់សិទ្ធិអំណាចដល់សង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អនុវត្តតួនាទី របស់ខ្លួនបានពេញ ដោយសេរី និងគ្មានរិតត្បិត និងគ្មានការភ័យខ្លាច។

ទី៤- រដ្ឋាភិបាល ត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញ តាមផ្លូវតុលាកា រទៅលើអតីត សកម្មជន គណបក្សនយោបាយ សង្គមស៊ីវីល អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។

និងទី៥- រដ្ឋាភិបាល ត្រូវគោរពសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់មនុស្ស និងបញ្ចប់ការបំភិត បំភ័យ ការគម្រាមកំហែង តាមគ្រប់រូបភាព និងធានាដល់សេរីភាពនៃការបញ្ចេញមតិ ស្របតាមច្បាប់ជាតិ-អន្តរជាតិ ៕

ដោយ ស សំណាង

Facebook Comments