X

ហ្ស៊ីមបាបវ៉េ ប្រកាសអាសន្ន ជម្ងឺអាសន្នរោគ នៅរដ្ឋធានី ក្រោយចំនួន អ្នកស្លាប់កើនដល់២០នាក់

បរទេស៖ ប្រទេសហ្ស៊ីមបាវ៉េ បានប្រកាសអំពីការ ផ្ទុះសាយភាយ នៃជម្ងឺអាសន្នរោគ នៅក្នុងរដ្ឋធានី Harare ក្រោយមនុស្ស ចំនួន២០នាក់  បានស្លាប់បាត់បង់ជីវិត ពីជម្ងឺនេះ ហើយជាង ២.០០០ទៀត បានឆ្ងងរោគ តាមការបរិភោគទឹកមិនស្អាត នេះបើយោងតាមរដ្ឋមន្ត្រីសុខាភិបាលថ្មី លោក Obadiah Moyo មានប្រសាសន៍នៅថ្ងៃអង្គារ។

ក្រោយធ្វើដំណើរទៅពិនិត្ យមើលមន្ទីរពេទ្យមួយ ដែលកំពុងព្យាបាល អ្នកជម្លោះ នៅក្នុងរដ្ឋធានី លោក Moyo បានថ្លែងយ៉ាងដូច្នេះថា “យើងកំពុងតែប្រកាសអាសន្នសម្រាប់ទីក្រុង Harare។ នេះនឹងធ្វើឲ្យយើងអាច ទប់ស្កាត់ជម្ងឺអាសន្នរោគ គ្រុនសន្តំ និងអ្វីក៏ដោយដែលកំពុងកើតឡើង។ យើងមិនចង់ឲ្យមានការ ស្លាប់ណាមួយបន្ថែមទៀតនោះទេ”។

គួរបញ្ជាក់ថា ប្រទេសហ្ស៊ីមបាវ៉េ បានទទួលរងការផ្ទុះសាយភាយ នៃជម្ងឺអាសន្នរោគដ៏ធំបំផុត ក្នុងឆ្នាំ២០០៨ ស្របពេលមានវិបត្តិសេដ្ឋកិច្ចខ្ពស់ ដោនមានមនុស្សជាង ៤.០០០នាក់ បានស្លាប់បាត់បង់ជីវិត និង៤០.០០០នាក់ផ្សេងទៀត ទទួលការព្យាបាលក្រោយឆ្លងរោគ៕

Facebook Comments