សន្តិសុខ និង សង្គម

ស៊យម្ល៉េះ ចេញពីផ្ទះសង្សារ ត្រូវចោរវាយប្លន់ យកម៉ូតូទៅបាត់

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូ ចេញពីដេកផ្ទះសង្សារបំណង ទៅបន្ទប់ជួលខ្លួនវិញ ក៏ត្រូវជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមកវាយប្លន់ យកម៉ូតូគេចខ្លួន បាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យុវជនរងគ្រោះឈ្មោះ រុន រត្ននី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្ទ័រស៊ុបគីស៊ុប នៅស្ទឹងមានជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខឧត្តមានជ័យ 1D~3069 ។

យុវជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុរូបគាត់បាន ជិះម៉ូតូចេញពីបន្ទប់ជួលសង្សារដែល នៅក្បែរកន្លែងកើតហេតុបំណងទៅ បន្ទប់ជួលខ្លួននៅម្តុំស្ទឹងមានជ័យដោយ ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា ៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកពីក្រោយ ហើយបាន ជិះមកស្ទាក់មុខរួចស្ទុះ មកវាយរួបគាត់ធ្វើអោយគាត់ភ័យរត់ចោល ម៉ូតូត្រូវបានជនសង្ស័យលើក ម៉ូតូជិះទៅបាត់៕ ដោយ៖ ប៉ិច នរៈ

Facebook Comments

To Top