X

សហរដ្ឋអាមេរិកចេញសេចក្តី ព្រមានថ្មីដល់ ក្រុមហ៊ុនអាកាសចរណ៍ ស្តីពីការប្រើប្រាស់ ដែនអាកាសអ៊ីរ៉ង់

បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានចេញសេចក្តីព្រមានថ្មីមួយ ដល់ក្រុមហ៊ុន អាកាសចរណ៍ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើប្រតិបត្តិការ ហោះហើរ ក្នុងដែនអាកាសអ៊ីរ៉ង់ ដោយលើកឡើងពីក្តីព្រួយបារម្ភ ជុំវិញសកម្មភាពយោធា ដែលរួមទាំងក្រុមហ៊ុនប្រតិបត្តិការស៊ីវិលអាមេរិក ដែលត្រូវស្ទាក់ដំណើរ ដោយយន្តហោះចម្បាំង កាលពីខែធ្នូ ឆ្នាំ២០១៧។

គោលការណ៍ណែនាំថ្មី ពីរដ្ឋបាលអាកាសចរណ៍ សហព័ន្ធ ដល់ក្រុមហ៊ុនប្រតិបត្តិការអាកាសចរណ៍ អាមេរិក ដែលចេញនៅថ្ងៃអាទិត្យនេះ បាននិយាយថា ក៏មានសកម្មភាពយោធា ដែលកំពុងតែ កើតចេញមកពី ឬក៏កំពុងតែឆ្លងកាត់តាមដែនអាកាសអ៊ីរ៉ង់ ទាក់ទិនទៅនឹងជម្លោះក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ និងបានដាក់ជាថ្មីនូវទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ កាលពីខែមុន៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments