X

សម្តេចតេជោ ប្រាប់ថ្នាក់ដឹកនាំ ប្រទេសអាស៊ានថា អាណត្តិទី៦ កម្ពុជា ផ្តោតលើកំណែ ទម្រងអភិបាលកិច្ចល្អ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅប្រមុខ ដឹកនាំប្រទេស ជាសមាជិកអាស៊ានថា រាជរដ្ឋាភិបាលអាណត្តិទី៦នេះ នឹងផ្តោតអាទិភាពធ្វើកំណែ ទម្រង់ អភិបាលកិច្ចល្អ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្រោមប្រធានបទ “រួមគ្នាកសាងវិធីសូត្រសមុទ្រ សតវត្សរ៍ទី២១ បង្កើតសមាគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍” នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោបានថ្លែងសង្ឃឹមយ៉ាងមុតមាំថា ក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ទៀត។ ចំពោះប្រទេសចិន សព្វថ្ងៃមានការីកចម្រើនខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបានចែករំលែកចំណេះដឹង និងចំណេះធ្វើដល់ប្រទេសជាសមាជិកអាស៊ាន ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សអាស៊ានឲ្យទទួលបានអត្ថប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ។

សម្តេចបន្តថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ កម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ព្រមទាំងបានកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងសង្គមផងដែរ។ ជាមួយចក្ខុវិស័យនេះ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា “គោលដៅយុទ្ធសាស្ត្រសម្រាប់រា ជរដ្ឋាភិបាល​អាណត្តិថ្មីនេះ នឹងផ្តោតអាទិភាពទៅការ កែទម្រង់អភិបាលកិច្ចល្អសំដៅពង្រឹង ស្ថាប័ន សាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើធនធានមនុស្ស និងបង្កើត បរិយាកាស កាន់តែងាយស្រួលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងពង្រឹងភាពជាដៃគូ ក្នុងការអភិវឌ្ឍជាមួយដៃគូពាក់ព័ន្ធ ពិសេសពង្រឹងសមត្ថភាពកម្ពុជា​សម្រាប់សមាហរណកម្ម​ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដើម្បីធ្វើឲ្យជីវភាពរបស់ពលរដ្ឋ​គ្រប់រូបកាន់តែប្រសើរ ឡើង មួយកម្រិតខ្ពស់ថែមទៅមុខទៀត”៕

ដោយ៖​ស សំណាង

Facebook Comments