ព័ត៌មានជាតិ

សម្តេចតេជោ កំពុងចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក នៅវៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញមកដល់ទីក្រុង ហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាពហើយ ក្រោយពីបានអញ្ជើញចូលរួម ក្នុងនាមជាប្រទេសកិត្តិសយ បើកពិព័រណ៍ចិនអាស៊ានលើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន ។

តាមកម្មវីធីគ្រោងទុក ព្រឹកថ្ងៃទី១២ កញ្ញានេះ សម្តេចតេជោ ដឹកនាំគណៈប្រតិភូបានអញ្ជើញ ចូលរួមបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (World Economic Forum on ASEAN) ដែលមានរយៈពេលពីរថ្ងៃទី១២-១៣ កញ្ញា នៅទីក្រុងហាណូយ។

នៅរសៀលនេះ សម្តេចតេជោ នឹងអញ្ជើញជួបជាមួយ រដ្ឋមន្រ្តីការបរទេសជប៉ុន និងចូលរួមប្រជុំពេញអង្គ ស្តីពី ចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ៕

ដោយ៖ ស សំណាង

Facebook Comments

To Top