X

វិចារណកថាៈ ឥទ្ធិពលគ្រឿងញៀន​ បង្កផលប៉ះពាល់ កាន់តែខ្លាំង

បើទោះបីសមត្ថកិច្ច នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ចាត់វិធានការ បង្ក្រាបបទ ល្មើសជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ជាច្រើនករណីក្នុងមួយថ្ងៃៗ ហើយឃាត់ខ្លួន ជនសង្ស័យបានរាប់សិបនាក់ ក្នុងមួយថ្ងៃៗយ៉ាងណាក៏ ដោយក៏ជាក់ស្ដែង បទល្មើសគ្រឿង ញៀននៅតែកើតឡើងយ៉ាងរាលដាល ។ ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋទូទៅ ព្រួយបារម្ភ យ៉ាងខ្លាំង ពីបញ្ហាអសន្តិសុខសង្គម ព្រោះឥទ្ធិពលគ្រឿងញៀន បង្កឲ្យមានបទល្មើសផ្សេងៗ កើតឡើងយ៉ាងពេញបន្ទុកដូចជា អំពើចោរកម្មលួចឆក់ប្លន់ អំពើឃាតកម្ម និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ជាងនេះទៅទៀតនៃឥទ្ធិពលនៃ គ្រឿងញៀនកំពុងធ្វើឲ្យ សីលធម៌រស់ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មានការធ្លាក់ចុះយ៉ាង គំហុក ហើយគ្រឿងញៀនកំពុងបំផ្លាញ ធនធាន មនុស្សកាន់តែច្រើនឡើងៗគួរឲ្យភ័យ ខ្លាចយ៉ាងខ្លាំងមួយរយៈពេលចុងក្រោយនេះ។ ដូច្នេះហើយទើបប្រជាពលរដ្ឋទូទៅអំពាវនាវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់ វិធានការ បង្រ្កាប បទល្មើសគ្រឿងញៀនប្រកប ដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសង្គមផ្ដល់ ភាពកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋ ក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត។

នៅក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះក្រុមចោរឆក់ បានធ្វើសកម្មភាពទាំង ហ្វូងៗនៅក្នុង រាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចបង្ក្រាប ក៏ដូចជាចាប់ខ្លួនបានច្រើន នាក់ផងដែរ ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់ ក៏ប៉ុន្តែជាក់ស្ដែងករណីចោរឆក់នៅតែ កើតឡើងយ៉ាងពេញបន្ទុក។ ក្នុងចំណោមជនសង្ស័យ ដែលជាប់ពាក់ព័ន្ធធ្វើសកម្ម ភាពឆក់ទូរស័ព្ទ ឆក់កាបូបលុយ និងឆក់ខ្សែកជាដើមក្រោយ ពេលសមត្ថកិច្ចឃាត់  ខ្លួនបានរកឃើញថា ពួកគេជាអ្នកប្រើប្រាស់ គ្រឿងញៀនយ៉ាងពេញ បន្ទុករហូតលែង ខ្លាចអ្វីទាំងអស់។ ដូច្នេះហើយទើបពួកគេហ៊ាន ធ្វើសកម្មភាពឆក់ទូរស័ព្ទ ឆក់ខ្សែក និងឆក់កាបូបលុយ ពីប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយគ្មានញញើតអ្វីទាំងអស់បើ ទោះបីពេលខ្លះត្រូវប្រជាពលរដ្ឋ ចាប់បានហើយវ៉ៃស្ទើរស្លាប់ ស្ទើររស់យ៉ាងណាក៏ ដោយ។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា ឥទ្ធិលពលគ្រឿងញៀន កំពុងធ្វើឲ្យបទ ល្មើសផ្សេងៗជាអំពើចោរកម្ម និងអំពើឃាតកម្មជាដើមកំពុង មានការកើនឡើង គួរឲ្យ ព្រួយបារម្ភ ហើយកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាង ពេញបន្ទុកទាំងនៅក្នុង រាជធានីភ្នំពេញនិងបណ្ដាខេត្តនានាទូទាំងប្រទេស។

ថ្មីៗកន្លងទៅនេះដែរសមត្ថកិច្ច នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្រ្កាប បទល្មើសជួញ ដូរ ចែកចាយប្រើប្រាស់គ្រឿងញៀន ជាច្រើនករណី ហើយក្នុងនោះក៏ មានជាប់ពាក់ព័ន្ធនិង ជនជាតិចិនប្រព្រឹត្តបទល្មើសគ្រឿងញៀន តាមក្លឹបកម្សាន្តនិងតាមកន្លែងផឹកស៊ីជាដើម។ បញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសេចក្ដីព្រួយ បារម្ភយ៉ាងខ្លាំងព្រោះផ្ដើមចេញពីឥទ្ធិពលគ្រឿង ញៀន បានធ្វើឲ្យបទល្មើសផ្សេងៗ ជាពិសេស អំពើចោរកម្មនិងការបាញ់បោះអនាធិ បតេយ្យកើតឡើងកាន់តែច្រើនជាងមុនទៅទៀត។ ការបង្រ្កាបរបស់សមត្ថកិច្ចក្នុង ខេត្តព្រះសីហនុ ហាក់ដូចជាមានមិនទាន់មានប្រសិទ្ធភាព នៅឡើយទេ ព្រោះក្រុមបងធំ បងតូចជនជាតិនៅខេត្តព្រះសីហនុ មិនញញើតនឹងការបង្រ្កាប របស់សមត្ថកិច្ចនោះ ឡើយ។ សេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា នៅតាមក្លឹបកម្សាន្ត នៅក្នុង ក្រុងព្រះសីហនុ ជាច្រើនកន្លែង គឺជាទីតាំងជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ហើយការ បង្រ្កាប របស់មត្ថកិច្ចនាពេលកន្លងមក គឺមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីប៉ុណ្ណោះ ព្រោះមិន បានប៉ុន្មានផងបទល្មើសគ្រឿងញៀន នៅតែកើតឡើងយ៉ាងរាលដាល។

តាមការចុះផ្សាយនៅក្នុង បណ្ដាញព័ត៌មាននានា ក្នុងពេលកន្លងមកបានឲ្យដឹងថា សមត្ថកិច្ច នៅក្រុងសៀមរាបខេត្តសៀមរាប សមត្ថកិច្ចចាត់វិធានការបង្រ្កាបបទ ល្មើសគ្រឿងញៀន បានជាច្រើនករណីក្នុមួយខែៗ ហើយឃាត់ខ្លួនជនសង្ស័យបានរាប់ សិបនាក់ ដែលជាប់ ពាក់ព័ន្ធបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន យកទៅចាត់ការតាមផ្លូវច្បាប់។ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុង បាត់ដំបង ខេត្តបាត់ដំបង ក៏កម្លាំង សមត្ថកិច្ច បង្រ្កាបបទល្មើសគ្រឿងញៀនបានជាច្រើ នករណីក្នុងមួយខែៗ ផងដែរក៏ប៉ុន្តែ ប្រជាពលរដ្ឋបានកត់សម្គាល់ថាបទល្មើសជួញដូរ ចែកចាយប្រើប្រាស់គ្រឿងញៀន ពុំមាន ការថយចុះឡើយ ។ ប្រជាពលរដ្ឋបានលើក ឡើងថាកន្លងមកសមត្ថកិច្ចបង្រ្កាប តែជនសង្ស័យ ជាអ្នកជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនតូចតាចចំណែកមេខ្លោង ដែលជាឧក្រិដ្ឋជន ជួញដូរធំៗនៅតែគេចផុតពី សំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។  លើសនេះទៅទៀត ជនសង្ស័យជួញដូរចែកចាយ គ្រឿងញៀនខ្លះជាប់ឃុំក្នុងពន្ធនាគារ មិនបានប៉ុន្មានខែផង ក៏ចេញមកធ្វើសកម្មភាព ជួញដូរចែកចាយគ្រឿងញៀនឡើងវិញ​យ៉ាងគឃ្លើនដោយមិន ញញើតទៅនិងការ បង្រ្កាបរបស់សមត្ថកិច្ចឡើយ។

ឥឡូវនេះតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ គឺប្រជាពលរដ្ឋកំពុង​ព្រួយ​បារម្ភយ៉ាងខ្លាំងពីការរាលដាល​នៃបទល្មើសជួញដូរចែកចាយនិង​ប្រើប្រាស់គ្រឿង​ញៀនដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គមនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់ និងខេត្ត កំពង់ឆ្នាំង ក៏មានបទល្មើសគ្រឿង ញៀន កើតឡើងយ៉ាងពេញបន្ទុកដែរព្រោះការ បង្រ្កាបរបស់សមត្ថកិច្ច នាពេលកន្លង មកមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ នៅតំបន់ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងតំបន់ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ គឺជាទីតាំងជួញដូរចែកចាយគ្រឿងញៀន​ដ៏ធំក្នុង​រាជធានីភ្នំពេញ បើទោះបីកម្លាំង សមត្ថកិច្ចចាត់វិធានការបង្រ្កាបជាបន្តបន្ទាប់ យ៉ាងណាក៏​ដោយ។ ឥទ្ធិពលដែលកើត ចេញពីបទល្មើសគ្រឿងញៀន​កំពុងធ្វើឲ្យបទល្មើសផ្សេងៗ​ជាពិសេសអំពើចោរកម្ម លួចឆក់ប្លន់ អំពើឃាតកម្ម អំពើហិង្សានិងបទឧក្រិដ្ឋមានការ​កើនឡើង​គួរឲ្យភ័យខ្លាច បំផុត។ ដូច្នេះមន្រ្តីអាជ្ញាធរ​និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​គួរបន្តអនុវត្តន៍​យុទ្ធនាការប្រ យុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានខ្លាំងក្លា​ដើម្បីពង្រឹងសន្ដិសុខសង្គម​ប្រកបដោយប្រសិទ្ធភាព ពិតប្រាកដ ដើម្បីផ្ដល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ៕

ដោយៈ  វា​សនាដារ៉ាវិជ័យ

Facebook Comments