អន្តរជាតិ

លោក ពូទីន និយាយថា ចំណងមិត្តភាព ការពារជាតិ របស់រុស្ស៊ី ជាមួយប្រទេសចិន ផ្អែកលើការទុកចិត្តគ្នា

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រាប់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា ចំណងមិត្តភាព របស់ទីក្រុងមូស្គូនិង ទីក្រុងប៉េកាំង គឺផ្អែកលើទំនុកចិត្តក្នុង កត្តាជាច្រើន ដែលមានចាប់តាំងពីនយោបាយ រហូតដល់សន្តិសុខនិងការពារជាតិ។

លោក ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើសេចក្តីថ្លែងការណ៍ដូច្នេះ នៅមុនកិច្ចពិភាក្សាគ្នា ជាមួយលោក ប្រធានាធិបតីចិន ដែលប្រារព្ធធ្វើឡើងនៅក្រៅវេទិកាសេដ្ឋកិច្ច ក្នុងទីក្រុង Vladivostok ស្ថិតនៅតំបន់ភាគខាងកើត របស់រុស្ស៊ី។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ បានឲ្យដឹងថា កិច្ចពិភាក្សាគ្នានេះ គឺធ្វើឡើងស្របគ្នា នឹងការចាប់ផ្តើមនៃល្បែងសង្គ្រាមដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីការដួលរលំនៃសហភាព សូវៀតមក ដែលចិនក៏នឹងចូលរួម ផងដែរ៕ ប៉ាង កុង

To Top