X

លោក ត្រាំ ព្រមានអំពីព្យុះសង្ឃរា Florence នឹងធ្វើដំណើរជិតមកដល់ ទឹកដីអាមេរិកហើយ

វាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសអំពីការព្រមានដើម្បី ត្រៀមលក្ខណៈមុនពេលព្យុះសង្ឃរា Florence ដែលមានព្យុះប្រកបដោយ ថាមពលដ៏ខ្លាំងក្លា ខណៈធ្វើដំណើរជិតមកដល់រដ្ឋ Carolina ហើយ ។

លោក ត្រាំ បានថ្លែងឲ្យដឹងនៅក្នុងបណ្តាញសង្គម Twitter ថា នេះគឺ “ព្យុះមួយដែលបានបំផ្លាញ ហើយនឹងវាយប្រហារមក លើតំបន់ឆ្នេរសមុទ្រខាងកើត នៅក្នុងប៉ុន្មានឆ្នាំមកនេះ” ។

ព្យុះ Florence គឺកំពុងតែស្ថិតនៅកម្រិត៤នៃព្យុះ ដែលមានកម្លាំងខ្យល់បក់ប្រមាណ ២២០គីឡូម៉ែត្រ ក្នុង១ម៉ោង ។
យោងតាមការតាមដាន អំពីព្យុះកាលពីពេលថ្មីៗ នេះបានព្យាករណ៍ថា នឹងបង្កឲ្យមានគ្រោះបាក់ដីនៅជិតរដ្ឋ Wilmington, North Carolina នៅល្ងាចថ្ងៃព្រហស្បតិ៍ ៕

ដោយ៖ម៉ៅ បុប្ផាមករា