អន្តរជាតិ

លោក ឌូទ័រតេ ចេញមុខការពារច្បាប់ អាជ្ញារសឹកនៅមីនដាណាវ ចំថ្ងៃខួបកំណើត របស់មេដឹកនាំផ្តាច់ការ Ferdinand Marcos

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ កាលពីថ្ងៃអង្គារ បានចេញមុខការពារ ការដាក់កម្រិតច្បាប់អាជ្ញាសឹក របស់ខ្លួននៅកោះមីនដាណាវ នៅចំថ្ងៃខួបកំណើតទី ១០១ឆ្នាំ របស់អតីតបុរសខ្លាំង គឺនាយករដ្ឋមន្ត្រី Ferdinand Marcos ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក ឌូទ័រតេ បានអះអាងថា ការគ្រប់គ្រងដោយច្បាប់យោធា បានកាត់បន្ថយឧក្រិដ្ឋកម្ម ទៅលើកោះនេះ ដែលត្រូវបានវាយប្រហារ ដោយពួកជីហាដនិយម ក្រុមបះបោរ និងក្រុមត្រកូលដែល ចូលចិត្តបង្កសង្គ្រាម ។

ប្រធានាធិបតីរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍មួយជាមួយ ទីប្រឹក្សាផ្នែកច្បាប់របស់គាត់ឈ្មោះ Salvador Panelo ថា «ឧក្រិដ្ឋកម្មមានការថយចុះជាទូទៅ ហើយវិធីតែមួយគត់ដើម្បីធ្វើបែបនោះ គឺធ្វើការស្ទង់មតិក្នុងចំណោម ប្រជាជនរស់នៅមីនដាណាវ និងមេដឹកនាំនយោបាយពួកគេ» ។

សូមជម្រាបថា បទសម្ភាសន៍ជាមួយលោក ឌូរទ័រតេ នេះ គឺបានត្រូវបានប្រារព្ធធ្វើនៅថ្ងៃតែមួយ ដែលអ្នកស្មោះត្រង់របស់លោក Marcos បានធ្វើខួបរំលឹកខួបលើកទី១០១ ឆ្នាំឲ្យអតីតមេដឹកនាំហ្វីលីពីន ដែលប្រធានាធិបតី ដែលត្រូវបានគេចោទប្រកាន់ ពីបទពុករលួយ និងការរំលោភសិទ្ធិមនុស្ស ។

លោក Marcos បានដាក់ប្រទេសទាំងមូល នៅក្រោមច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ១៩៧២ ដែលត្រូវបានគេសន្មត់ថា ដើម្បីទប់ស្កាត់ការគំរាមកំហែង ដែលបង្កឡើងដោយពួកកុំម្មុយនីស្ត ។ អតីតបុរសខ្លាំងហ្វីលីពីនដែលធ្លាប់ ត្រូវបានពិពណ៌នាដោយលោក ឌូទ័រតេ ថាជា “ជនជាតិហ្វីលីពីនដែល មានប្រាជ្ញាបំផុតនោះ” ត្រូវបានគេបណ្តេញចេញពីប្រវត្តិសាស្រ្ត ដោយបដិវត្តន៍អំណាចប្រជាជន ក្នុងឆ្នាំ១៩៨៦ ៕

ដោយ៖ ណៃ តុលា

Facebook Comments

To Top