អន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ ប្រកាសបិទការិយាល័យ រំដោះប៉ាឡេស្ទីន​ និងដាក់ទណ្ឌកម្មតុលាការ ឧក្រិដ្ឋកម្មអន្ដរជាតិ

វ៉ាស៊ីនតោន៖​ រដ្ឋអំណាចលោក​ ដូណាល់​ ត្រាំ​ បានប្រកាសបិទការិយាល័យរបស់ អង្គការរំដោះប៉ាឡេស្ទីន (PLO) នៅរដ្ឋធានីវ៉ាស៊ីនតោន​ ហើយបានគំរាមកំហែងទណ្ឌកម្មប្រឆាំងនឹងតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ​ ICC ប្រសិនបើខ្លួនធ្វើការស៊ើបអង្កេតប្រឆាំងនឹងសហរដ្ឋអាមេរិកអ៊ីស្រាអែល, ឬសម្ព័ន្ធមិត្តផ្សេងទៀត។

ទោះបីជាមានការជំទាស់ពីប៉ាឡេស្ទីនក៏ដោយ​ ក៏ក្រសួងការបរទេសអាមេរិក​ បានប្រកាសអំពី ការសម្រេចចិត្តបិទបេសកកម្ម ការទូតរបស់ប៉ាឡេស្ទីន​ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ​ ដោយដកស្រង់ពីការខ្វះ “ជំហានដើម្បីជំរុញការចាប់ផ្តើមចរចាដោយផ្ទាល់​ និងមានអត្ថន័យ ជាមួយអ៊ីស្រាអែល” ។

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថាការសម្រេចនេះ ក៏មានទំនាក់ទំនងជាមួយការព្រួយបារម្ភ របស់សហរដ្ឋអាមេរិកជាមួយ ការប៉ុនប៉ងរបស់ប៉ាឡេស្ទីន ផងដែរ​ ដើម្បីជំរុញការស៊ើបអង្កេត លើអ៊ីស្រាអែល​ ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top