X

លោកស្រី ម៉ែន សំអន ចុះថ្លែងអំណរគុណ ដល់កងកម្លាំង ប្រដាប់អាវុធ ទាំងបីប្រភេទ នៅក្រុងស្វាយរៀង ក្រោយគណឈ្នះឆ្នោត

ភ្នំពេញ៖ លោកស្រីម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំ ក្រុមការងារចុះ ថ្លែងអំណរគុណដល់កងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទរួមមាន នគរបាល កងរាជវុធហត្ថ យោធានៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះក្នុងការ បោះឆ្នោតកន្លងទៅ។

លោកស្រីបានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់ បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណតិ្តទី៦ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួល បានអាសនៈដ៏ច្រើនលើសលប់ក្នុងអាណត្តិទី៦នេះ រហូត១២៥អាសនៈ។

លោកស្រីបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖ ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នា ទី២. គណបក្សប្រជាជនកម្ពុជាមានគោល នយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង ទី៣. អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកនយោបាយជាតិ និងឆាកអន្តរជាតិ ។

លោកស្រីបានបន្តទៀតថា” អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគរោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមាន នៅខេត្តខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋ មានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត”។

លោកស្រីក៏បានសូមសំណូមពរ ឲ្យកងកម្លាំងទាំងអស់ត្រូវរួមគ្នា ធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់ ថែរក្សាសុខ សន្តិភាព ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យ ទទួលបានជោគជ័យ៕ ដោយ៖ យាង ដានុត

 

 

 

Facebook Comments