អន្តរជាតិ

រុស្ស៊ី ជាជនសង្ស័យចម្បង ក្នុងរឿងមន្ត្រីការទូត អាមេរិកឈឺ នៅប្រទេសគុយបា

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន NBC News បានរាយការណ៍នៅថ្ងៃអង្គារថា រុស្ស៊ីគឺជាជនសង្ស័យដ៏ចម្បង នៅក្នុងដំណើរស៊ើបអង្កេត របស់ទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ចំពោះជម្ងឺដ៏អាថ៌កំបាំង ក្នុងបុគ្គលិកអាមេរិក នៅប្រទេសគុយបា និងចិន ។

ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិ ក៣រូប និងមនុស្ស ២រូបផ្សេងទៀត ដែលនិយាយប្រាប់អំពីការស៊ើបអង្កេត ទីភ្នាក់ងារសារព័ត៌មាន NBC News បានរាយការណ៍ថា ភស្តុតាងបានពីស្ទាក់ ចាប់ការទំនាក់ទំនងគ្នា បានចង្អុលពីការជាប់ ពាក់ព័ន្ធរបស់ទីក្រុងមូស្គូ នៅក្នុងអំឡុងការស៊ើបអង្កេត ដែលធ្វើឡើងដោយទីភ្នាក់ងារ FBI ទីភ្នាក់ងារ CIA និងទីភ្នាក់ងារផ្សេងៗទៀត ។

ប៉ុន្តែភស្តុតាងនោះ នៅមិនគ្រប់គ្រាន់ល្មម ឲ្យសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសជាសាធារណៈ ចំពោះទីក្រុងមូស្គូនោះទេ ចំណែកមន្ត្រី FBI និង CIA នៅពេលភ្លាមៗនេះ នៅមិនទាន់ឆ្លើយតប សំណើសុំការអត្ថាធិប្បាយ ស្តីពីសេចក្តីរាយការណ៍នេះ នៅឡើយទេ ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top