X

រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ ចាប់តាំងពីសង្គ្រាម ត្រជាក់បានបញ្ចប់ទៅ

ស្គូ៖ ទូរទស្សន៍ BBC បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា សមយុទ្ធយោធាទទ្រង់ទ្រាយធំ របស់ប្រទេសរុស្ស៊ី បានចាប់ផ្តើមតាំង សង្រ្គាមត្រជាក់ ដែលមានក្រុមសេវាកម្ម ជំនាញពាក់ព័ន្ធប្រមាណ ៣០០.០០០នាក់ គឺពេលនេះកំពុងតែចាប់ផ្តើម ហើយនៅភាគខាងកើត នៃតំបន់ស៊ីប៊ឺរី ។

ប្រទេសចិន កំពុងតែបញ្ជូនទាហានប្រមាណ ៣.២០០នាក់ ដើម្បីចូលរួមនៅក្នុង លំហាត់សមយុទ្ធនេះ ដែលមានឈ្មោះថា “Vostok-2018” ជាមួយនឹងរថយន្តយោធាចិន ជាច្រើនគ្រឿង និងយន្តហោះផងដែរ ។ ប្រទេសម៉ុងហ្គោលីវិញ ក៏កំពុងតែបញ្ជូនអង្គភាព ជាច្រើនមកចូលរួមដែរ ។

សូមបញ្ជាក់ថា លំហាត់សមយុទ្ធចុងក្រោយ របស់ប្រទេសរុស្ស៊ី ដែលមានលក្ខណៈដូចគ្នា បានធ្វើឡើងនៅក្នុងឆ្នាំ១៩៨១ នៅក្នុងអំឡុងពេលមាន សង្គ្រាមត្រជាក់ ។ ប៉ុន្តែសម្រាប់សមយុទ្ធ “Vostok-2018” គឺមានការចូលរួមពីយោធាជាច្រើននាក់ ។
ការធ្វើសមយុទ្ធនេះបានកើតឡើង ដែលជាការរឹតបន្តឹងទៅលើភាពតានតឹង អង្គការណាតូ និងរុស្ស៊ី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments