កីឡា

របួស Luke Shaw នឹងធ្វើឲ្យខកខាន ប្រកួតឲ្យក្លឹប ចំនួន២

បរទេស: កីឡាករខ្សែការពារស្លាប ឆ្វេង Luke Shaw ដែលបានទទួលរងរបួស ដ៏អាក្រក់មួយក្នុងការប្រកួត ចាញ់ទៅនឹង
អេស្បាញកាលពីចុង សប្តាហ៍នោះ បានត្រឡប់មកដល់ក្លឹបវិញហើយ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការ ត្រួតពិនិត្យរបួសសាជាថ្មី។

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្គារ ទី១១ខែកញ្ញានេះបានឲ្យដឹងថា Shaw ត្រូវបានគេមើលឃើញ
ថានឹងត្រូវអាក់ខានការ ប្រកួត២ របស់ក្លឹបដែលក្នុងនោះ ប្រកួតជាមួយនឹង Watford និងប្រកួតដំបូង ក្នុងក្របខណ្ឌChampion Leagueផង។

ប្រភពដដែលបានសរសេរទៀតថាតាមពិត Luke Shaw មានសភាពធម្មតាវិញហើយប៉ុន្តែជឿជាក់ថា ក្លឹបនឹងមិនហ៊ានប្រថុយ
ដាក់កីឡាកររូបនេះ លេងឡើយនិងទុកឲ្យគេសម្រាក យ៉ាងហោចណាស់ មួយរយៈសិន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top