X

រថយន្តក្រុងមួយធ្លាក់ ចូលជ្រលងភ្នំស្លាប់ ៤៣នាក់ និងរបួស ៣៧នាក់ នៅឥណ្ឌា

ញូវដេលី: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែកញ្ញាបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤៣នាក់បានស្លាប់ និង៣៧នាក់ទៀត បានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីរថយន្តក្រុងដែលពួកគេ កំពុងធ្វើដំណើរតាមដងផ្លូវ និងបានធ្លាក់ចូលក្នុងជ្រោះនៅក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅជិតភូមិ Shanivarapet នៃស្រុក Jagtiyal ប្រហែល ១៧៦គីឡូម៉ែត្រ ភាគខាងជើងនៃ Hyderabad រដ្ឋធានី Telangana ។ ក្រុមមន្រ្តីបាននិយាយថា ជនរងគ្រោះគឺជាអ្នកធម្មយាត្រា ហិណ្ឌូដែលបានទៅទស្សនាប្រាសាទ Anjaneya Swamy នៅក្នុងតំបន់ Kondagattu ។

បន្ទាប់ពីហេតុការណ៍នេះ អ្នកស្រុកបានប្រាប់ប៉ូលីស ដែលរួមជាមួយបុគ្គលិកកម្លាំង ឆ្លើយតបគ្រោះមហន្តរាយ បានប្រញាប់ប្រញាល់ ទៅកន្លែងដើម្បីអនុវត្តការងារ ជួយសង្គ្រោះពីការយក អ្នករងរបួសទៅមន្ទីរពេទ្យ និងការទាញយកសាកសព ពីជ្រោះផងដែរ ៕

ដោយ៖ ស៊ុន លី

Facebook Comments