ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបង្កើតក្រុមការងារ កម្រិតស្រាល ចុះពិនិត្យ ខេត្តព្រះសីហនុ ក្រោយមានភាព អសកម្មកើត ឡើងញឹកញាប់

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើត ក្រុមការងារ កម្រិតស្រាលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ក្រោយពីមានបញ្ហាជាច្រើន បានកើតមានឡើងនៅក្នុងខេត្តនេះ ទាំងចារកម្ម ជួញដូរគ្រឿងញៀន និងបញ្ហាសម្រាម ព្រមទាំងជនជាតិចិនជាដើម ។

ខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ ឃើញមានជនជាតិចិន ជាច្រើនបាននាំគ្នា សម្រុក ទៅដាក់ទុនវិនិយោគលើវិស័យ សំណងយ៉ាងច្រើនកកកុញ។ ការនាំឲ្យមានជនជាតិ ជាច្រើននៅខេត្តនេះ ក៏បានធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ដែលជា ភ្ញៀវទេសចរណ៍ធ្លាប់ទៅលេងកំសាន្ត ក្នុងខេត្ត ដែលខ្មែរចាត់ទុកជាតំបន់ទេសចរណ៍ សំខាន់ របស់ កម្ពុជា ត្រូវបានបំផ្លាញដោយជនជាតិចិន ព្រោះបញ្ហាអសកម្មទាំងអស់កើតឡើង ពីជនជាតិចិន ជាអ្នកបង្កឡើង។

កាលពីពេលថ្មីៗនេះ ដោយសារបញ្ហាទាំងអស់ បង្កើតឡើងដោយជនជាតិ មន្រ្តីជាន់ខ្ពស់មកពី ប្រទេសចិន ក៏បានចុះទៅពិនិត្យ ដោយផ្ទាល់ផងដែរ ហើយមន្រ្តីជាន់ខ្ពស់របស់ចិន ក៏បានស្នើ ឲ្យសមត្ថកិច្ចរបស់ខ្មែរចាត់វិធានការណ៍ ទៅលើជនជាតិចិនរូបណាដែលបង្កបញ្ហា ដោយភាគី ចិនបានអះអាងថា នឹងសហការជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការបង្ក្រាបរាល់ជនជាតិចិន ណាដែលបង្កបញ្ហាអសន្តិសុខនៅកម្ពុជា។

សម្តេច ស ខេង បានថ្លែងក្នុងពិធីប្រកាស ចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ថា “នឹងបង្កើតក្រុមការងារកម្រិតសា្រលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ និង ដើម្បីជួយផ្នែករដ្ឋបាលដល់សាលាខេត្តផងដែរ  រាល់បញ្ហាផ្សេងៗដូចជាចោរកម្ម រំលោភសម្លាប់ និងជាពិសេស បញ្ហាចិន តែម្តង”៕

ដោយ៖ ធីលីថូ

Facebook Comments

To Top