អន្តរជាតិ

រដ្ឋមន្ត្រីថាមពល អាមេរិកនិង អារ៉ាប៊ីសាអូឌីត ជួបគ្នាក្នុងទីក្រុង វ៉ាស៊ីនតោន

បរទេស៖ រដ្ឋមន្ត្រីថាមពលអាមេរិក លោក Rick Perry បានជួបជាមួយរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Khalid al-Falih នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ស្របពេលរដ្ឋបាល របស់លោក ត្រាំ ជំរុញលើកទឹកចិត្តប្រទេសផលិតប្រេងធំៗ ឲ្យរក្សាទិន្នផលខ្ពស់ នៅមុនទណ្ឌកម្មដែល ទីក្រុងវ៉ាស៊ីនតោន ដាក់លើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។

ក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Perry និងលោក Falih បានពិភាក្សាគ្នាអំពីស្ថានភាពនៃទីផ្សារប្រេងពិភព លោក សក្តានុពលសម្រាប់ សហប្រតិបត្តិការនុយក្លេអ៊ែស៊ីវិល អាមេរិក-អារ៉ាប៊ីសាអូឌីត និងកិច្ចប្រឹងប្រែងចែករំលែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍ “ឥន្ធនៈហ្វូស៊ីលស្អាត” ។

ប៉ុន្តែតាមសេចក្តីរាយការណ៍ ពីកាសែតរ៉យទ័រ នៅថ្ងៃទី១១ ខែកញ្ញានេះ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំ នៅទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ ជុំវិញជំនួបនេះ នៅឡើយនោះទេ៕ ប៉ាង កុង

Facebook Comments

To Top