X

យោធាលីប៊ី ចោទថា IS ជាអ្នកបើកការវាយប្រហារ មកលើស្នាក់ ការសារជីវកម្ម ប្រេងកាតជាតិ

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា អ្នកនាំពាក្យមកពីមូលដ្ឋាន ទ័ពនៅភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃចន្ទ បានចោទប្រកាន់ទៅលើ ក្រុមរដ្ឋឥស្លាម (IS) ដែលបានអនុវត្តន៍ ទៅលើការវាយប្រហារមួយបណ្តាលឲ្យស្លាប់មនុស្សនៅឯស្នាក់ ការកណ្តាលនៃសារជីវកម្ម ប្រេងកាតជាតិ នៅឯក្រុងទី្រប៉ូលី កាលពីព្រឹក ថ្ងៃម្សិលមិញ ។

លោក Ahmad al-Mismari អ្នកនាំពាក្យយោធាបានប្រាប់ ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងភាគ ខាងកើត Benghazi ថា “យើងមានភស្តុតាង និងព័ត៌មានពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម នៅក្នុងការសហការជាមួយ ក្រុមអាល់កៃដា នៅថ្ងៃដែលវាយប្រហារ មកលើស្នាក់ការកណ្តាលសារជីវកម្ម ប្រេងកាតជាតិ នៅក្រុងទី្រប៉ូលី រួមទាំងការវាយប្រហារពីដំបូង នៅស្នាក់ការកណ្តាលនៃគណៈកម្មាធិការជាន់ខ្ពស់រៀបចំ ការបោះឆ្នោតផងដែរ” ។

កាលពីព្រឹកថ្ងៃចន្ទ ខ្មាន់កំាភ្លើងបាន វាយប្រហារ មកលើស្នាក់ការសារជីវកម្ម ប្រេងកាតជាតិ ដោយបានសម្លាប់ មនុស្សអស់២នាក់ និង១០នាក់ផ្សេងទៀតរងរបួស ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Facebook Comments