X

យក​រថយន្តមកចាក់ហ្គាស ជិះបានបន្ទិច បណ្តាលឲ្យឆេះផ្អើលទាំងថ្ងៃ

ភ្នំពេញ៖ បុរសម្នាក់ បានយករថយន្តកាមរី១គ្រឿង មកបញ្ចូលហ្គាសរួច​ជិះចេញបានបន្តិច បណ្តាលឲ្យឆាប់ឆេះ ឡើង ​ត្រូវប្រជាពលរដ្ឋក្បែរនោះជួយពន្លត់ ​ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១និង៥៥នាទី ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅការាសសាំង ម្តុំផ្សារឃ្លាំងរំសេវ ខណ្ឌទួលគក រាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថា រូបលោកមកពីខេត្តឧត្តមមានជ័យ ដើម្បីប្រជុំ ការងារ នៅរាជធានីភ្នំពេញ ហើយគាត់បានយករថយន្ត ​ចាក់ហ្គាសរួច ជិះបានបន្តិច ក៏ស្រាប់តែរថយន្ត​មានភ្លើង ​ឆាប់ឆេះឡើង បានអ្នកចាក់សាំង យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់បានទាន់ពេល ។ ក្រោយកើតហេតុ រថយន្តបានអូស យកទៅកន្លែងជួសជុស​៕ ដោយសុធា

 

 

Facebook Comments