ភ្នំពេញៈ តារាស្រីរាងស្រឡូន កញ្ញា ម៉ានីកា បានធូរស្រាលពីជំងឺរាងច្រើន មិនបានប៉ុន្មានផងក៏វិល ត្រឡប់ទៅថតរឿងអ្វីដែល គួរឱ្យចាប់អារម្មណ៍ នាងកាន់តែស្រស់ស្រាយ និងស្រស់ស្អាតជាងមុន តែមានការព្រួយបារម្ភ ចំពោះជំងឺខ្លួនដដែល ។
ទោះយ៉ាងណាក្រោយពី សម្រាក់ព្យាបាលជំងឺនៅឯប្រទេស វៀតណាម បានមួយសប្តាហ៍ ម៉ានីកា បានធូរស្រាលច្រើន ថែមទាំងបានវិលត្រឡប់ទៅថតរឿងដូចដើមវិញ តែអ្វីដែល គួរឱ្យចាប់អារម្មណ៍ គឺនាងកាន់តែស្រស់ស្រាយ និងស្រស់ស្អាតជាងមុន ប៉ុន្តែនាងនៅតែមានការ ព្រួយបារម្ភចំពោះជំងឺខ្លួនដដែល ។
តាមជំនួបជាមួយ ម៉ានីកា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា នាងត្រូវចេញទៅ ពិនិត្យ សុខភាពសាជាថ្មីម្តងទៀតនៅក្នុងខែនេះ ដើម្បីតាមដានជំងឺខ្លួនជាបន្តទៀត នាងមិនអាចបណ្តោយ ឱ្យខ្លួនឈឺដូចមុនទៀតទេ ។
អ្វីដែលធ្វើឱ្យស្រីស្អាត កញ្ញា ម៉ានីកា នៅតែមានការព្រួយបារម្ភចំពោះ សុខភាពខ្លួនដោយសារ រវល់ការងារពេក គ្មានពេលវេលាសម្រាក់គ្រប់គ្រាន់ នាងត្រូវចេញថត រឿងជាបន្តបន្តបន្ទាប់ទៅតាម គម្រោងដែលបានគ្រោងទុក ដូច្នេះហើយទើបធ្វើឱ្យជំងឺបេះដូង នាងមិនទាន់ជាដាច់ ។
ពេលនេះ ម៉ានីកា លែងយកថ្នាំបាញ់ដើម្បីសម្រួលបេះដូង ឱ្យដើរស្រួលដូចមុនទៀតហើយ ក្រោយពីបានចេញ ទៅព្យាបាលនៅប្រទេស វៀតណាម ប៉ុន្តែគ្រូពេទ្យសុំឱ្យនាងតមចំណី អាហារមួយចំនួន និងមិនត្រូវធ្វើការងារធ្ងន់ និងហត់នឿយខ្លាំង ។
សូមជម្រាបថា តារាស្រីសប្បុរសណ្តែក កញ្ញា ម៉ានីកា កាន់តែស្រស់ស្រាយ និងមានសម្រស់ស្រស់ស្អាតជាងមុន ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះ ម៉ានីកា កាន់តែស្អាត ប្លែក សូម្បីតែរូបនាងផ្ទាល់ក៏មានអារម្មណ៍ថា ខ្លួនប្លែកដែរ ៕
ដោយៈ ពេជ្រ វីរៈ


Facebook Comments
