សន្តិសុខ និង សង្គម

មន្រ្តីអន្តោប្រវេសន៍ ចុះធ្វើអធិការកិច្ច លើក្រុមហ៊ុន៣ នៅខេត្តរតនគិរី

រតនគិរី៖កម្លាំងនគរបាលនៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយមន្ត្រីជំនាញមន្ទីរការងារ ខេត្តរតនគិរីកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៨បានចុះធ្វើអធិការកិច្ចក្រុមហ៊ុន ចំនួន៣ដែលប្រើប្រាស់ពលករបរទេស នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍បង្ហាញថា ក្រុមហ៊ុនទាំង៣នោះរួមមាន៖ទី១. ក្រុមហ៊ុន៧៤មានពលករបរទេស (ជនជាតិវៀតណាម)ចំនួន១៥នាក់ ឯកសារផ្លូវច្បាប់ មានគ្រប់គ្រាន់. ទី២.សណ្ឋាគារកាស៊ីណូមិត្តភាព មានពលករបរទេស៩នាក់ក្នុងនោះស្រី៣នាក់ (ជនជាតិចិន)ឯកសារ ផ្លូវច្បាប់កំពុងរៀបចំ ស្នើសុំនិងបុគ្គលិកខ្មែរ ចំនួន៩នាក់,និងទី៣.-ក្រុមហ៊ុនមេស្កូហ្គោលមានពលករបរទេស ចំនួន១៣នាក់ក្នុងនោះស្រី១នាក់ (ជនជាតិឥណ្ឌា) និងបុគ្គលិកខ្មែរចំនួន ១២៥នាក់៕ដោយ៖ ស្រី សុផាន់ណា

 

 

 

 

Facebook Comments

To Top