ព័ត៌មានជាតិ

ភូមា សាទរ ដែលសម្តេចតេជោបន្តជានាយករដ្ឋមន្រ្តី អាណត្តិទី៦

ភ្នំពេញ៖ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ភូមា) បានផ្ញើសារលិខិតអបអរសាទរ ចំពោះសម្ដេចតេជោ ដែលត្រូវបាន ប្រជាជនកម្ពុជា បានបោះឆ្នោតឲ្យបន្តធ្វើជានាយករដ្ឋមន្រ្តីអាណត្តិទី៦ថ្មី បន្តទៀត ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍនិងសន្តិភាព ជាបន្តបន្ទាប់ទៀត ។

យោងតាមលិខិតរបស់ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានឲ្យដឹងថា “ខ្ញុំមានកិត្តិយសសូមសម្ដែងអំណរ សាទរជូនចំពោះ សម្ដេចជោ ក្នុងឱកាសដែលសម្ដេចជោ ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សារជាថ្មី និងសូមជូនពរសម្ដេចតេជោ និងប្រជាជនកម្ពុជាបន្តទទួលបាន នូវការអភិវឌ្ឍ សន្តិភាព និងវិបុលភាព” ។

តាមលិខិតបានបន្តថា សហភាពមីយ៉ាន់ម៉ានឹងបន្តធ្វើកិច្ចការងារជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិនិងដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ ៕

Facebook Comments

To Top