អន្តរជាតិ

ពលរដ្ឋអាមេរិក នៅឆ្នេរភាគអាគ្នេយ៍ ចាប់ផ្តើមភៀសខ្លួន ចេញពីព្យុះដ៏ធំមួយ

បរទេស : ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអង្គារទី១១ ខែកញ្ញានេះ បានឲ្យដឹងថា មកដល់ថ្ងៃនេះ មនុស្សជាង១ លាននាក់ហើយដែលរស់នៅក្បែរឆ្នេរសមុទ្រ ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក កំពុងធ្វើ ការជម្លៀសខ្លួនជាចាំបាច់ ខណៈខ្យល់ព្យុះ Florence បានឈានចូលទៅដល់កម្លាំងកម្រិត៥ នៅព្រឹក ថ្ងៃអង្គារនេះ។

Florence ត្រូវបានវិវត្តខ្លួនយ៉ាងខ្លាំង គឺកើនឡើងទំហំដល់ពីរដងកាលពីថ្ងៃច័ន្ទ ពីកម្រិតទី៣ដល់ទី៤ ដែលវាបានធ្វើឲ្យមានការបញ្ជាឲ្យធ្វើការភៀសខ្លួន ជាបន្ទាន់នៅតាមតំបន់ឆ្នេរនៃរដ្ឋ North Carolina,South Carolina និងរដ្ឋ Virginia ។

មួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីព្យុះ ត្រូពិចជាប្រវត្ដិសាស្ដ្រ ដែលបានបំផ្លិចបំផ្លាញឆ្នេរ សមុទ្រអាមេរិច និងតំបន់Puerto Ricoកាលពីឆ្នាំទៅបានធ្វើឲ្យមន្រ្តី បានព្រមានមិនឱ្យមើលស្រាលនូវកម្រិត គំរាម កំហែងដែលព្យុះនេះនឹងបក់បោកមកដល់នោះទេ៕

ប្រែសម្រួល : ស៊ុនលី

Facebook Comments

To Top