អន្តរជាតិ

ផ្ទុះអណ្តូងរ៉ែធ្យូង នៅភាគពាយព្យ ប៉ាគីស្ថាន ស្លាប់តិចបំផុត៩នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២១០៨ នេះថា បណ្តាញទូរទស្សន៍ក្នុងស្រុក Urdu TV បានរាយការណ៍មកថា មានការបំផ្ទុះនៅអណ្តូង រ៉ែធ្យូងថ្មមួយកន្លែង បណ្តាលឲ្យ ស្លាប់ក្រុមកម្មករចំនួន៩នាក់ និង២នាក់ផ្សេងទៀត នៅជាប់ ខាងក្នុងនោះនៅឡើយ នៅខេត្ត Khyber Pakhtunkhwa (KPK)  ស្ថិតនៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះ ។

យោងតាមសេចក្តី រាយការណ៍បានឲ្យដឹងថា ផ្នែកមួយនៃអណ្តូងរ៉ែនោះបានបាក់ ក្រោយពី មានករណីផ្ទុះដ៏អាក្រក់ដោយសារតែមានសារធាតុម៉េតានដែលផលិតជាឧស្ម័នពីធ្យូងថ្ម ហើយបានសម្លាប់មនុស្សអស់ចំនួន៩នាក់ និង២នាក់ផ្សេងទៀតនៅជាប់គាំងខាងក្នុងនោះ ។

ឧប្បត្តិហេតុបានកើតឡើងនៅតំបន់ Akhrowal  ក្នុងស្រុក Kohat  នៅខេត្ត KPK ៕

ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា

 

 

Facebook Comments

To Top