អន្តរជាតិ

ផ្ទុះឆេះនៅក្នុងរោង ចក្រគីមីមួយកន្លែង នៅឥណ្ឌា ស្លាប់តិចបំផុត៦នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ចំនួន៦នាក់បានបាត់បង់ជីវិត និងមួយ ចំនួនទៀតរងរបួស នៅថ្ងៃពុធនេះ នៅក្នុងពេលមានករណីផ្ទុះធុងស៊ីឡាំង មួយនៅខាងក្នុង រោងចក្រគីមីមួយកន្លែងស្ថិតនៅរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា ។

ការផ្ទុះនេះបានកើតឡើងខាងក្នុងរោងចក្រ នៅក្នុងស្រុក Bijnor  ដែលស្ថិតនៅចម្ងាយ​ប្រមាណ៤៤៣គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង Lucknow រដ្ឋធានីរដ្ឋ Uttar Pradesh ។

ចៅហ្វាយស្រុករង Bijnor បានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា “នៅព្រឹកនេះ កម្មករចំនួន៦​នាក់​បានបាត់ជីវិត និងមួយចំនួនទៀតបានរងរបួស ក្រោ់យពីមានករណីផ្ទុះធុងស៊ីឡាំង​ផ្ទុកមេតាន នៅឯរោងចក្រគីមីមួយកន្លែង នៅលើវិថី Kotwali ” ។

“ការផ្ទុះឆេះដ៏អាក្រក់ បង្កឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង នៅក្នុងរោងចក្រនោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top