អន្តរជាតិ

ផ្ទុះគ្រាប់បែកអត្តឃាត នៅអាហ្វហ្គានីស្ថាន អ្នកស្លាប់កើនឡើងដល់៦៨នាក់

អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះថា ផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន បានស្លាប់មនុស្សតិចបំផុត៦៨នាក់ ។ ក្រុមមន្ត្រីបាននិយាយថា ម្នាក់ក្នុងចំណោម អ្នកស្លាប់ទាំងនោះ ជាអ្នកបះបោរដែលបានវាយប្រហារ កាលពីប៉ុន្មានខែថ្មីៗនេះ ។

ជនបំផ្ទុះគ្រាប់បែកបានស្ថិតនៅក្នុងចំណោម មនុស្សជាច្រើននាក់ ដែលធ្វើការតវ៉ា ប្រឆាំងនឹង មេប៉ូលិសនៅក្នុងតំបន់ នៅខេត្ត Nangarhar នៅជិតប៉ាគីស្ថាន ។

ចំនួនអ្នកស្លាប់បានកើនឡើង គិតចាប់ពីមានការបំផ្ទុះកាលពីយប់ថ្ងៃអង្គារ ។ ពលរដ្ឋផ្សេងទៀត ចំនួន១៦៥នាក់បានរងរបួស ។ មន្ទីរពេទ្យក្នុងស្រុក បានព្យាយាមដើម្បីកុំឲ្យមានអ្នក ស្លាប់កើនឡើងច្រើនទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top