X

ប៉ះទង្គិចគ្នារវាងយោធា និងក្រុមសកម្មប្រយុទ្ធ នៅអាហ្វហ្គានីស្ថាន ស្លាប់តិចបំផុតជាង ៩០នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមអាជ្ញាធរបាននិយាយ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីប៉ូលិសចំនួន៤នាក់ និងក្រុមសកម្មប្រយុទ្ធយ៉ាង ហោចណាស់ ៨៧នាក់ត្រូវបានសម្លាប់ នៅក្នុងពេលប៉ះទង្គិចគ្នា និងយន្តហោះវាយប្រហារ ដែនអាកាសទម្លាក់គ្រាប់ នៅក្នុងខេត្តចំនួន២ នៅអាហ្វហ្គានីស្ថាន ។

អគ្គមេបញ្ជាការប៉ូលិសខេត្ត Abdul Raziq បានប្រាប់ដល់ស៊ិនហួថា នៅភាគខាងត្បូងខេត្ត Kandahar កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដែលមានកងទ័ពអាកាស អាហ្វហ្គានីស្ថាននៅពីក្រោយខ្នង បានបើការវាយប្រហារមួយទ្រង់ទ្រាយធំ ទៅលើក្រុមតាលីបង់ នៅក្នុងស្រុក Maywand កាលពីយប់់ថ្ងៃចន្ទ សម្លាប់ក្រុមសកម្មប្រយុទ្ធអស់ចំនួន ៥៧នាក់ ក្នុងនោះរបួស ១៦នាក់ ។

ក្រុមសកម្មប្រយុទ្ធបានព្យាយាម ដើម្បីគ្រប់គ្រងទៅលើស្រុក ដែលស្ថិតនៅភាគខាងលិច នៃរដ្ឋធានី ខេត្ត Kandahar ។

មន្ត្រីប៉ូលិសបានឲ្យដឹងទៀតថា មន្ត្រីប៉ូលិសចំនួន ៤នាក់បានបាត់បង់ជីវិត និង១១នាក់បានរងរបួស ទន្ទឹមនឹងនេះដែរ រថយន្តចំនួន ៧គ្រឿងរបស់ ក្រុមសកម្មប្រយុទ្ធបានត្រូវបំផ្លាញ នៅក្នុងអំឡុងពេលវាយប្រហារគ្នា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments