X

ប៉ាឡេស្ទីននិយាយថា សហរដ្ឋអាមេរិក វាយប្រហារច្បាប់អន្តរជាតិ ដោយផ្តាច់ជំនួយយូអិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki បាននិយាយនៅថ្ងៃអង្គារថា ការសម្រេចចិត្តរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលឈប់ផ្តល់ជំនួយ ឲ្យដល់ទីភ្នាក់ងារជនភៀសខ្លួន ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA នោះ គឺជាការវាយប្រហារមួយ លើច្បាប់អន្តរជាតិ ។

នៅក្នុងកិច្ចប្រជុំមួយនៃ សម្ព័ន្ធអារ៉ាប់នៅក្នុងទីក្រុងគែរ ដែលរៀបចំធ្វើឡើង ដើម្បីពិភាក្សាអំពីបញ្ហានេះ លោក Maliki បានមានប្រសាសន៍យ៉ាងដូច្នេះថា “រដ្ឋបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារ សិទ្ធិប្រជាជនប៉ាឡេស្ទីន និងច្បាប់អន្តរជាតិ” ។

គួរបញ្ជាក់ថា ចំណងមិត្តភាពរបស់ប៉ាឡេស្ទីន ជាមួយទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ដុនដាបជាខ្លាំង ចាប់តាំងពីឆ្នាំមិញ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តទទួលស្គាល់ ទីក្រុងយេរូសាឡឹម ថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ផ្ទុយទៅនឹងគោលយោបាយ ជាច្រើនទសវត្សរបស់អាមេរិក និងជំរុញឲ្យមាន ការព្រមានអារ៉ាប់ថា វាអាចបង្កឲ្យមានវិបត្តិក្នុងតំបន់ ៕

ដោយ៖ ប៉ាង កុង

Facebook Comments