អន្តរជាតិ

បំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងហ្វូងបាតករ ទាមទារ ឲ្យមេប៉ូលីសលាលែង ពីតំណែង, ស្លាប់ និងរបួសជាង ១០០នាក់

បរទេស៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើងនៅក្នុងខេត្ត Nangarhar ប្រទេស អាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៥នាក់ និងរងរបួស ១០៨នាក់ផ្សេងទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះសារព័ត៌មាន TOLO News បានផ្សាយថា គ្រាប់បែកអត្តឃាត ត្រូវបានបំផ្ទុះនៅ ក្នុងហ្វូងបាតុករ ដែលកំពុងអំពាវនាវ ឱ្យមេប៉ូលិសស្រុក Achin លាលែងពីតំណែង នៅតំបន់ជិតនឹងកន្លែងឆ្លងកាត់ ទៅប្រទេស ប៉ាគីស្ថានដែលជាប្រទេសជិតខាង។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សំដីលោក Sohrab Qaderi សមាជិកក្រុមប្រឹក្សាខេត្តម្នាក់ បានថ្លែងកាល ពីពេលមុនថា យ៉ាងហោចណាស់ មនុស្ស ៤៥នាក់បានស្លាប់ឬរងរបួស នៅក្នុងការបំផ្ទុះនោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។ លោកបន្ថែមថាចំនួនអ្នកស្លាប់អាចកើនឡើង៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top