X

បច្ចេកវិទ្យា កាន់តែអស្ចារ្យ កាន់តែទំនើបខ្លាំង មែនទែនហើយ ជាមួយ ម៉ាស៊ីនបោក សាមសុងទ្វាចំហៀង (Samsung Drum)

ភ្នំពេញ៖ ពេលចង់ទិញម៉ាស៊ីនបោក សម្លៀកបំពាក់ម្តងៗ ពិបាកក្នុងការសម្រេចចិត្ត ណាស់មែនទេ? មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធុន មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាត ដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល ហើយអ្វីដែលសំខាន់នោះ គឺការសន្សំសំចៃ លើអគ្គិសនីហ្នឹងម៉ង់។ ចឹងសូមណែនាំលោកអ្នកឲ្យមកស្គាល់ពី ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុងទ្វាចំហៀង (Samsung Drum) ថាតើមានតួនាទី និងបច្ចេកវិទ្យាទំនើប អស្ចារ្យកំរិតណា តោះមកអានទាំងអស់គ្នា!

1.Steam Cycle New Function
គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន២មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ។ មុខងារមួយនេះ គឺល្អខ្លាំងសម្រាប់អ្នកម្តាយ ដែលមានបុត្រធីតាតូចៗ ព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យ គាត់ងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ ដែលបោកមិនស្អាត។

2.ទ្វាបន្ថែម AddWash
ក៏ជាបច្ចេកវិទ្យាមួយដែលបានបំពាក់ លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ដែលមានលើម៉ូដែលចំនួន២គឺ ម៉ូដែល WW80K54E0UW/ST និងម៉ូដែលWW90K54E0UW/ST។ វាគឺជាទ្វាតូចមួយ ដែលបានបំពាក់បន្ថែម ហើយវាមានតួនាទី ក្នុងការជួយសម្រួល ក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅ ចន្លោះប្រតិបត្តិការណាមួយ ពេលម៉ាស៊ីនកំពុងដំណើរការ។

3.បច្ចេកវិទ្យា Eco bubble
ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឲ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើង ដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅ ក្នុងសាច់ក្រណាត់ បានយ៉ាង លឿនជាង ទឹកសាប៊ូធម្មតាដល់ទៅ ៤០ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឲ្យសម្លៀក បំពាក់ បោកបានស្អាត និងមិនមានកំណកសាប៊ូ ជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀក បំពាក់មិនឲ្យស្លកពណ៌ ជាហេតុធ្វើឲ្យសម្លៀកបំពាក់នៅថ្មីបានយូរ។

4.Digital Inverter អ្នកជំនាញខាងសន្សំភ្លើង
អ្នកមិនបាច់បារម្ភឡើយចំពោះការ ចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter ជួយសន្សំសំចៃជូនលោកអ្នកបានខ្ពស់ បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះ ក៏ធ្វើឲ្យម៉ាស៊ីនស្ងាត់ និងធានាការប្រើប្រាស់ យូរអង្វែងផងដែរ។ ដូច្នេះក្រុមហ៊ុនសាមសុង ហ៊ានធានា លើ Digital Inverter Motor រហូតដល់ទៅ រយៈពេល ១១ឆ្នាំ។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មាន របស់ម៉ាស៊ីនបោកសាមសុងទ្វាចំហៀង (Samsung Drum) សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាង ទំនើប សាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅ ជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាម រយៈលេខ៖ 1800-203232

សូមអញ្ជើញមកថ្ងៃនេះ ដើម្បីការបោកគក់ កាន់តែទំនើប និងងាយស្រួល!