X

នៅហ្វីលីពីន មានគម្រោងបណ្តេញ លោកប្រធានាធិបតី វ័យ ៧៣ឆ្នាំ ចេញពីតំណែង

ម៉ានីល៖ អំឡុងពេលមាន ការចោទប្រកាន់ថា មានគម្រោងបណ្តេញ លោកចេញពី តំណែងនោះ លោកប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទ័រតេ ក៏បានធ្វើសន្និសិទ ដោយឡាយ ផ្ទាល់តាមទូរទស្សន៍ កាលពីថ្ងៃម្សិលមិញ នៅវិមាន Malacañang ដើម្បីដោះស្រាយជម្លោះលើ បញ្ហាសុខភាពរបស់លោក នៅពេលលោកបាន ពិភាក្សា គ្នាអំពីបញ្ហា សេដ្ឋកិច្ច និងបទបញ្ជា របស់លោក តាមចាប់ Antonio Trillanes IV។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍ដែលរៀបចំឡើងដោយលោក Salvador Panelo ដែលជាប្រធានទីប្រឹក្សាច្បាប់របស់ ប្រធានាធិបតី, លោក Duterte បានចាត់ទុកស្បែកខ្មៅងងឹតលើមុខ របស់លោក ថាជាការប៉ះនឹងពន្លឺព្រះ អាទិត្យ – មិនមែនខូចខាតសុខភាព ដូចអ្នករិះគន់បានចោទប្រកាន់នោះទេ។

សូមបញ្ជាក់ថា បន្ទាប់ពីការធ្វើដំណើរទៅ កាន់អ៊ីស្រាអែល និងហ្ស៊កដានី នាពេលថ្មីៗនេះ លោក ឌូទ័រតេ បាននិយាយថាមុខរបស់ លោកខ្មៅដោយសារតែលោក មិនបានលាបឡេ ការពារស្បែក ដែលប្រពន្ធគាត់បានណែនាំ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments