ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់អាហារូបករណ៍ ៥កន្លែង នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសផ្តល់ អាហារូបករណ៍ចំនួន ៥កន្លែងដល់ សិស្សឆ្នើមដែលប្រឡង ជាប់បាក់ឌុប​ ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា សម្រាប់ការសិក្សាថ្នាក់ បរិញ្ញាបត្រនៅសាកល វិទ្យាល័យអាមេរិកាំងភ្នំពេញ​ (AUPP) ។

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃពុធនេះ បានឱ្យដឹងថាអាហារូបករណ៍ ៥ កន្លែងសម្រាប់ រយៈពេល៤ឆ្នាំពេញនឹងផ្តល់ជូន លើជំនាញទំនាក់ទំនងអន្តរជាតិ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សា លំដាប់កំពូលមួយក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកប ដោយគុណភាពខ្ពស់បំផុត ។

AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល ។

ដើម្បីសម្រួលដល់ការទទួល ព័ត៌មានជាក់លាក់ស្តីពី ការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡង ជាប់បាក់ឌុបទាំងអស់​ មកទទួលព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ០៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរសព្ទលេខ៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦ ៕

To Top